Posts

Showing posts from July, 2017

How to make a wall hooks at home / ការបង្កើតឧបករណ៍ព្យួរខោអាវដ៏សមាញ្ញហើយអស់លុយតិច

Image
ថ្ងៃនេះ Admin សូមនាំយកវីដេអូឃ្លីបខ្លីតែខ្លឹមមកចែកជូនជាថ្មីម្តងទៀត ដែលធ្វើការបង្ហាញពីវិធីបង្កើតឧបករណ៍សម្រាប់ព្យួរខោអាវ ដែលវិធីធ្វើនេះគឺសមញ្ញមែនទែនតែម្តងគឺថាបងប្អូនមើលតែម្តងក៏អាចធ្វើបានភ្លែត ហើយអស់លុយតិចទៀត ដោយឧបករណ៍ដែលយកមកអនុវត្តគឺងាយស្រួលរកមែនទេ ដែលឧបករណ៍នោះរួមមានៈ ១- បន្ទាត់ដែកចំនួន ០១ ២- ខ្ចៅតាមចំនួន ដែលយើងចង់រៀបចំ ៣- សរសៃដែកតាមចំនួនដែលយើងចង់រៀបចំ តោះទស្សនាទាំងអស់គ្នាតែម្តងទៅកុំឲ្យសៅម៉ងចិត្ត អូសជួយចែករំលែកបន្តផង

ការបង្កើតថ្មសាកទូរស័ព្ទសម្រាប់ Smart Phone / How to make Power Bank for smart phone

Image
ដើម្បីជាការចែករំលែកនូវចំណេះដឹងដ៏តិចតួច និងដើម្បីជាការចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមថែរក្សាបរិដ្ឋានរបស់យើងផងដែរ ខ្ញុំបាទក៏បានបង្កើតជាវីដេអូនេះមួយឡើងក្រែងបានជាប្រយោជន៍ដល់សង្គមរបស់យើង ។ សូមជួយចូលរួមចែករំលែកបន្តផងប្រសិនជាវីដេអូនេះអាចជាប្រយោជន៍ដល់បងប្អូន  ។ តោះដើម្បីបង្កើតឆ្នាំងសាកទូរស័ព្ទ មិត្តភ័ក្តិទាំងអស់គ្នាត្រូវត្រៀមឧបករណ៍ដូចខាងក្រោមៈ - ប្រអប់ជ័រ ចំនួន០១ - ខ្សែរសាកថ្ម - ថ្មពិល ៩វ៉ុល ចំនួន០២គ្រាប់ - កុងតាក់ជ័រ ចំនួន០១គ្រាប់ - ខ្សែរភ្លើងចំនួន០២សរសៃ - ខ្សែរ Connect ពីថ្មពិលទៅកុងតាក់ - ឆ្នាំងសាក់ទូរស័ព្ទតាមឡាន មួយគ្រាប់ សូមចុចលើរូបភាពខាងក្រោមដម្បីដំណើរការវីដេអូ - Please press on this picture below for play video