Posts
របៀបត្រួតពិនិត្យប្រាក់ដុល្លារក្លែងក្លាយក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧ - ឆ្នាំ១៩៩៥ (ផ្នែកទីចុងក្រោយ)
- Get link
- X
- Other Apps
ដូចបានជម្រាបជូននៅក្នុងផ្នែកមុនៗរួចមកហើយ អញ្ចឹង ដើម្បីត្រួតពិនិត្យក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៩៥ យើងត្រូវមើលពីចំណុចចំនួនប្រាំ ហើយវគ្គមុនៗអេតមីនបានបង្ហាញចំនួនបួនចំណុចរួចមកហើយគឺ ១- ការត្រួតពិនិត្យពីគែមស្លឹកឈើ ២- ការត្រួតពិនិត្យលក្ខណៈបន្ទាត់ស្របជុំវិញលេខ ១០០ ៣- ការពិនិត្យបន្ទាត់ស្របគ្នានៅជុំវិញរូបលោក Franklin ៤- ការពិនិត្យចំនួនចតុកោណក្បែរក្បាច់ផ្កាលើលេខ១០០ជ្រុងខាងស្តាំ នៅផ្នែកទីចុងក្រោយនេះអេតមីននឹងធ្វើការបង្ហាញពី ការពិនិត្យចំនួនចតុកោណក្បែរក្បាច់ផ្កាក្រោមលេខ១០០ជ្រុងខាងឆ្វេង ។ តោះដើម្បីឲ្យកាន់តែច្បាស់ សូមតាមដានជាមួយអេតមីនដូចខាងក្រោមៈ ចំណុចទីប្រាំ សម្រាប់ចំណុចទីប្រាំនេះគឺ - សម្រាប់សាច់ប្រាក់ពិត ប្រអប់ចតុកោណក្បែរក្បាច់ផ្កាក្រោមលេខ ១០០ ជ្រុងខាងឆ្វេង មានចំនួន តែបួនប្រអប់នោះទេ សូមមើលរូបខាងក្រោមៈ - សម្រាប់សាច់ប្រាក់ក្លែងក្លាយ ប្រអប់ចតុកោណក្បែរក្បាច់ផ្កាក្រោមលេខ ១០០ ជ្រុងខាងឆ្វេង មានចំនួន រហូតដល់ទៅប្រាំប្រអប់ សូមមើលរូបខាងក្រោមៈ ដើម្បីឲ្យកាន់តែច្បាស់ពីចំណុចចុងក្រោយនេះ តើយើងត្រូវមើលត្រង...
របៀបត្រួតពិនិត្យប្រាក់ដុល្លារក្លែងក្លាយក្រដាស១០០ដុល្លារ ស៊េរីឆ្នាំ ១៩៧៧ - ឆ្នាំ១៩៩៥ (ផ្នែកទី៤)
- Get link
- X
- Other Apps
ដូចបានជម្រាបជូននៅក្នុងផ្នែកមុនៗរួចមកហើយ (ផ្នែកទី១ ផ្នែកទី២ និងផ្នែកទី៣) អញ្ចឹង ដើម្បីត្រួតពិនិត្យក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៩៥ យើងត្រូវមើលពីចំណុចចំនួនប្រាំ ហើយវគ្គមុនៗអេតមីនបានបង្ហាញបីចំណុចរួចមកហើយគឺ ១- ការត្រួតពិនិត្យពីគែមស្លឹកឈើ ២- ការត្រួតពិនិត្យលក្ខណៈបន្ទាត់ស្របជុំវិញលេខ ១០០ ៣- ការពិនិត្យបន្ទាត់ស្របគ្នានៅជុំវិញរូបលោក Franklin នៅផ្នែកទីបួននេះអេតមីននឹងបង្ហាញពី ការពិនិត្យចំនួនប្រអប់ចតុកោណក្បែរក្បាច់ផ្កាលើលេខ១០០ជ្រុងខាងស្តាំ ។ តោះដើម្បីឲ្យកាន់តែច្បាស់ សូមតាមដានជាមួយអេតមីនដូចខាងក្រោមៈ ចំណុចទីបួន សម្រាប់ចំណុចទីបួននេះគឺ - សម្រាប់សាច់ប្រាក់ពិត ប្រអប់ចតុកោណក្បែរក្បាច់ផ្កាលើលេខ ១០០ ជ្រុងខាងស្តាំ មានចំនួន តែបីប្រអប់នោះទេ សូមមើលរូបខាងក្រោមៈ - សម្រាប់សាច់ប្រាក់ក្លែងក្លាយ ប្រអប់ចតុកោណក្បែរក្បាច់ផ្កាលើលេខ ១០០ ជ្រុងខាងស្តាំ មានចំនួន រហូតដល់ទៅបួនប្រអប់ សូមមើលរូបខាងក្រោមៈ ដើម្បីឲ្យកាន់តែច្បាស់ពីចំណុចទីបួនខាងលើនេះ តើយើងត្រូវមើលត្រង់ចំណុចណា សូមពិនិត្យវិដេអូខាងក្រោមៈ សូមរងចាំចំណុចទីប្រាំដែលជាចំណុច...
របៀបត្រួតពិនិត្យប្រាក់ដុល្លារក្លែងក្លាយក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ ១៩៧៧ - ឆ្នាំ១៩៩៥ (ផ្នែកទី៣)
- Get link
- X
- Other Apps
ដូចបានជម្រាបជូននៅក្នុងផ្នែកទី១ និងផ្នែកទីពីអញ្ចឹង ដើម្បីត្រួតពិនិត្យក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៩៥ យើងត្រូវមើលពីចំណុចចំនួនប្រាំ ហើយវគ្គមុនអេតមីនបានបង្ហាញចំណុចចំនួនពីររួចមកហើយគឺ ១- ការត្រួតពិនិត្យពីគែមស្លឹកឈើ ២- ការត្រួតពិនិត្យលក្ខណៈបន្ទាត់ស្របជុំវិញលេខ ១០០ ដូច្នេះនៅផ្នែកទីបីនេះ អេតមីននឹងបង្ហាញពី ការពិនិត្យបន្ទាត់ស្របគ្នានៅជុំវិញរូបលោក Franklin ។ តោះដើម្បីឲ្យកាន់តែច្បាស់ សូមតាមដានជាមួយអេតមីនដូចខាងក្រោមៈ ចំណុចទីបី សម្រាប់ចំណុចទីបីនេះគឺ - សម្រាប់សាច់ប្រាក់ពិត បន្ទាត់ពីរដែលស្របគ្នាព័ទ្ធជុំវិញរូបលោក Franklin ដែលស្ថិតនៅពីក្រោមរូបកៀនគល់កអាវ មានលក្ខណៈជាប់គ្នា សូមមើលរូបខាងក្រោមៈ - សម្រាប់សាច់ប្រាក់ក្លែងក្លាយ បន្ទាត់ពីរដែលស្របគ្នាព័ទ្ធជុំវិញរូបលោក Franklin ដែលស្ថិតនៅពីក្រោមរូបកៀនគល់កអាវ មានលក្ខណៈមិនជាប់គ្នាទេ សូមមើលរូបខាងក្រោមៈ សូមពិនិត្យវិដេអូខាងក្រោមដើម្បីឲ្យកាន់តែច្បាស់ពីចំណុចទីបីតើយើងត្រូវមើលត្រង់ចំណុចណា សូមរងចាំចំណុចទីបួននៅអត្ថបទបន្ត ។
របៀបត្រួតពិនិត្យប្រាក់ដុល្លារក្លែងក្លាយក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ ១៩៧៧-ឆ្នាំ១៩៩៥ (ផ្នែកទី២)
- Get link
- X
- Other Apps
ដូចបានជម្រាបជូននៅក្នុងផ្នែកទី១ អញ្ចឹង ដើម្បីត្រួតពិនិត្យក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៩៥ យើងត្រូវមើលពីចំណុចចំនួនប្រាំ ហើយវគ្គមុនអេតមីនបានបង្ហាញពីចំណុចទីមួយហើយគឺ ការត្រួតពិនិត្យពីគែមស្លឹកឈើ ។ នៅផ្នែកទីពីរនេះអេតមីននឹងបង្ហាញពី ការពិនិត្យបន្ទាប់ស្របគ្នានៅជុំវិញលេខ 100 ។ តោះដើម្បីឲ្យកាន់តែច្បាស់ សូមតាមដានជាមួយអេតមីនដូចខាងក្រោមៈ ចំណុចទីពីរ សម្រាប់ចំណុចទីពីរនេះគឺ - សម្រាប់សាច់ប្រាក់ពិត បន្ទាត់ស្របដែលព័ទ្ធជុំវិញលេខ100ផ្នែកខាងក្រៅ នេះមានលក្ខណៈស្របគ្នាមិនជាប់គ្នាទេ សូមមើលរូបខាងក្រោមៈ - សម្រាប់សាច់ប្រាក់ក្លែងក្លាយ បន្ទាត់ស្របដែលព័ទ្ធជុំវិញលេខ100ផ្នែកខាងក្រៅ នេះមានលក្ខណៈ ជាប់គ្នា សូមមើលរូបខាងក្រោមៈ សូមពិនិត្យវិដេអូខាងក្រោមដើម្បីឲ្យកាន់តែច្បាស់ពីចំណុចទីពីរតើយើងត្រូវមើលត្រង់ចំណុចណា សូមរងចាំចំណុចទីបីនៅអត្ថបទបន្ត
អីគេចឹងផង ពិតជាមិនគួរឲ្យជឿសោះ! គ្រាន់តែរូបភាពដែលយើងឃើញ វានឹងបង្ហាញពី....
- Get link
- X
- Other Apps
វិធីនៃការធ្វើតេស្តលើចិត្តសាស្រ្ត ដោយផ្អែកលើរូបភាពដែលអ្នកបានមើលឃើញតំបូង នៅក្នុងបណ្តាររូបភាពខាងក្រោម នឹងបង្ហាញឲ្យឃើញពីអត្តចរឹតរបស់លោកអ្នកភ្លាមៗ ។ តោះកុំឲ្យឲ្យរងចាំយូរសាកល្បងជាមួយ Khmer Creative Plus ដើម្បីដឹងថាតើយើងមានអត្ថចរឹតបែបណាមួយ ជាមួយរូបភាពទាំង៣ខាងក្រោម៖ រូបភាពទី១ៈ - ប្រសិនបើអ្នកមើលឃើញជារូបក្បាលខ្មោច៖ នោះអាចនិយាយបានថា អ្នកគឺជាបុគ្គលដ៏ប្រាកដនិយមបំផុត ។ -ប្រសិនបើអ្នកមើលឃើញជារូបរបស់នារីម្នាក់៖ នោះអ្នកអាចនិយាយបានថា អ្នកគឺជាបុគ្គលដែលខ្វះការប្រុងប្រយ័ត្ន និងមិនសូវបានគិតដល់ការគំរាមគំហែងដែលអាចកើតឡើងចំពោះខ្លួនយើង ។ រូបភាពទី២ៈ - ប្រសិនបើអ្នកមើលឃើញជារូបនារីវ័យក្មេងម្នាក់៖ នោះអាចនិយាយបានថា អ្នកគឺជាមនុស្សសុទិដ្ឋិនិយម និយាយឲ្យចំអ្នកគឺជាបុគ្គលដ៏រីករាយម្នាក់ ។ -ប្រសិនបើអ្នកមើលឃើញជារូបរបស់ស្រ្តីវ័យចំណាស់ម្នាក់៖ នោះអ្នកអាចនិយាយបានថា អ្នកគឺជាបុគ្គលដែលមានបទពិសោធន៍ដ៏ច្រើនក្នុងជិវិត និងមានទំលាប់រិះគិតម៉តចត់មុននឹងរិះគន់ឬវាយតម្លៃលើអ្វីមួយ ។ រូបភាពទី៣ៈ - ប្រសិនបើអ្នកមើលឃើញជារូបសត្វទា៖ នោះអាចនិយាយបានថា អ្នកគឺជាមនុស្សម្នាក់ដែលមានប្រើប្រាស់ខួរក្បាលខាងស្តាំច្រើនជាងខាងឆ្វេង ឬមានន័យថាអ្ន...