របៀបត្រួតពិនិត្យប្រាក់ដុល្លារក្លែងក្លាយក្រដាស១០០ដុល្លារ ស៊េរីឆ្នាំ ១៩៧៧ - ឆ្នាំ១៩៩៥ (ផ្នែកទី៤)

ដូចបានជម្រាបជូននៅក្នុងផ្នែកមុនៗរួចមកហើយ (ផ្នែកទី១ ផ្នែកទី២ និងផ្នែកទី៣) អញ្ចឹង ដើម្បីត្រួតពិនិត្យក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៩៥ យើងត្រូវមើលពីចំណុចចំនួនប្រាំ ហើយវគ្គមុនៗអេតមីនបានបង្ហាញបីចំណុចរួចមកហើយគឺ
១- ការត្រួតពិនិត្យពីគែមស្លឹកឈើ
២- ការត្រួតពិនិត្យលក្ខណៈបន្ទាត់ស្របជុំវិញលេខ ១០០
៣- ការពិនិត្យបន្ទាត់ស្របគ្នានៅជុំវិញរូបលោក Franklin 
នៅផ្នែកទីបួននេះអេតមីននឹងបង្ហាញពី ការពិនិត្យចំនួនប្រអប់ចតុកោណក្បែរក្បាច់ផ្កាលើលេខ១០០ជ្រុងខាងស្តាំ ។
តោះដើម្បីឲ្យកាន់តែច្បាស់ សូមតាមដានជាមួយអេតមីនដូចខាងក្រោមៈ
ចំណុចទីបួន
សម្រាប់ចំណុចទីបួននេះគឺ

- សម្រាប់សាច់ប្រាក់ពិត ប្រអប់ចតុកោណក្បែរក្បាច់ផ្កាលើលេខ ១០០ ជ្រុងខាងស្តាំ មានចំនួន តែបីប្រអប់នោះទេ សូមមើលរូបខាងក្រោមៈ
- សម្រាប់សាច់ប្រាក់ក្លែងក្លាយ ប្រអប់ចតុកោណក្បែរក្បាច់ផ្កាលើលេខ ១០០ ជ្រុងខាងស្តាំ មានចំនួន រហូតដល់ទៅបួនប្រអប់ សូមមើលរូបខាងក្រោមៈ
ដើម្បីឲ្យកាន់តែច្បាស់ពីចំណុចទីបួនខាងលើនេះ តើយើងត្រូវមើលត្រង់ចំណុចណា សូមពិនិត្យវិដេអូខាងក្រោមៈ



សូមរងចាំចំណុចទីប្រាំដែលជាចំណុចចុងក្រោយនៅអត្ថបទបន្ទាប់នេះ ។

Comments

Popular posts from this blog

របៀបពិនិត្យលុយក្លែងក្លាយក្រដាស ១០០ ដុល្លារ ស៊េរី ២០០៩

ពាក្យថា " ម៉ែ " ខ្លីពិត ហើយតើមានកូនក្នុងលោកប៉ុន្មានដែលយល់ពីពាក្យនេះ!

រូបភាពកូនសត្វ ស្អាតៗចំនួន ១៨ ដែលមិត្តទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានឃើញ