របៀបពិនិត្យលុយក្លែងក្លាយក្រដាស ១០០ ដុល្លារ ស៊េរី ២០០៩

វិធីមើលលុយក្លែងក្លាយក្រដាស ១០០ ដុល្លារ ស៊េរី ២០០៩


ការណែនាំពីប្រភេទក្រដាសប្រាក់ក្លែងក្លាយ
ប្រភេទក្រដាសប្រាក់ក្លែងក្លាយប្រភេទលេខ ២ 

ប្រភេទក្រដាសប្រាក់ក្លែងក្លាយប្រភេទលេខ ១

 តោះមកតាមដានពីការប្រៀបធៀបគុណភាពក្រដាសប្រាក់ម្តង


យោងតាមការប្រៀបធៀបរវាងក្រដាសប្រាក់ពិត និងក្រដាសប្រាក់ក្លែងក្លាយ (សែន) ខាងលើយើងអាចដឹងតាមរយៈប្រាំ (៥) ចំណុចដូចខាងក្រោមៈ
១- អក្សរតួទីពីរ នៃលេខមាលា (LL29929929 A) ខុសពីតួអក្សរដែលស្ថិតនៅក្រោមលេខមាលាផ្នែកខាងឆ្វេងលើត្រាសហព័ន្ធ (F6) សូមមើលរូបខាងលើ ។
២- ក អាវនៅលើសាច់ប្រាក់ក្លែងក្លាយមានលក្ខណៈរលោង (មិនមានសភាពគ្រើមដូចក្រដាសពិត)
៣- ខ្សែពណ៌ស្វាយ (3D Ribbon) មិនមានចលនាទេនៅពេលផ្អៀងក្រដាសប្រាក់ចុះឡើង ។
៤- នៅពេលផ្អៀងក្រដាសប្រាក់ចុះឡើងលេខ 100 នៅជ្រុងខាងក្រោមផ្នែកខាងស្តាំនៃក្រដាសប្រាក់មិនមានប្រែពណ៌ពីទង់ដែង ទៅពណ៍បៃតងដូចជាក្រដាសពិតនោះទេ ។
៥- មិនមានរូបណ្តុះផុសចេញនោះទេ ។
ក្រៅពីចំណុចទាំងប្រាំខាងលើ យើងក៏អាចសំគាល់ថាជាសាច់ប្រាក់ពិតឬក្លែងក្លាយបានផងដែរដោយមើលលើចំណុចពីរទៀតដូចខាងក្រោមៈ
១- ក្រដាសប្រាក់ក្លែងក្លាយមានសភាពរលោងដូចជាក្រដាសធម្មតាដែលខុសពីសាច់ប្រាក់ពិតប្រាកដមានសភាពគ្រើម ។
២- ក្រដាសប្រាក់ក្លែងក្លាយមានគុណភាពអន់ ដូចជាឆាប់ទក់, រហែក ឬប្រលាក់ជាដើម ។

Comments

Popular posts from this blog

រូបភាពកូនសត្វ ស្អាតៗចំនួន ១៨ ដែលមិត្តទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានឃើញ