អេស៊ីលីដាយូនីធីទាន់ចិត្ត - ACLEDA Unity ToanChet

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន និង​សាធារណ​ជន​ទូទៅ ដែល​ធ្លាប់ ឬ​មិន​ធ្លាប់​ប្រើ​សេវា​ធនាគារ​ពី​មុន​មក ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ​ផ្សេង អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។


អត្ថប្រយោជន៍

  • ផ្តល់​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ។
  • កាត់​បន្ថយ​ការ​ចំណាយ និង​សន្សំ​ពេល​វេលា ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
  • អាច​ពិនិត្យ​មើល​ព័ត៌មាន​គណនី និង​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ទូទាត់ បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ ឬ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​តាម​រយៈ QR Code នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា តាម​រយៈ​ទូរស័ព្ទ​ចល័ត​ផ្ទាល់​ខ្លួន ។
  • កាត់​បន្ថយ​ហានិភ័យ​ទាក់​ទង​នឹង​ការ​នាំ​សាច់​ប្រាក់​តាម​ខ្លួន សម្រាប់​ធ្វើ​ការ​ទូទាត់ រួម​ទាំង​ការ​រាប់​លុយ​លើស ខ្វះ និង​លុយ​ក្លែង​ក្លាយ​ជា​ដើម ។
  • អាច​មើល​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើល​ទីតាំង (សាខា​ធនាគារ​អេស៊ីលីដា, ម៉ាស៊ីន​អេធីអឹម, ម៉ាស៊ីន​ឆូតកាត), អត្រា​ប្តូរ​ប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌ​សុវត្ថិភាព, របៀប​ប្រើ​ប្រាស់, និង​ព័ត៌មាន​របស់​ធនាគារ​អេស៊ីលីដា ជា​ដើម ។
  • មាន​ឱកាស​ប្រើ​ប្រាស់​ផលិតផល-សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

សេវា​ធនាគារ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​បាន

  • ពិនិត្យ​មើល​សមតុល្យ​គណនី និង​របាយការណ៍​គណនី​សង្ខេប
  • ផ្ទេរ​ប្រាក់​រវាង​គណនី​អេស៊ីលីដា​ទាន់​ចិត្ត​ផ្ទាល់​ខ្លួន
  • ផ្ទេរ​ប្រាក់​ទៅ​លេខ​ទូរស័ព្ទ​ចល័ត
  • ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ
  • ដាក់​ប្រាក់​ចូល​គណនី​អេស៊ីលីដា​ទាន់​ចិត្ត
  • ដក​ប្រាក់​ពី​គណនី​អេស៊ីលីដា​ទាន់​ចិត្ត
  • ដក​ប្រាក់​ផ្ទេរ​តាម​លេខ​ទូរស័ព្ទ​ចល័ត
  • ទូទាត់​វិក្កយបត្រ (បង់​ថ្លៃ​ប្រើ​ប្រាស់​ភ្លើង, ទឹក, ទូរស័ព្ទ, អ៊ីន​ធើណែត ឬ​សាលារៀន...)
  • ទូទាត់​ទាន់​ចិត្ត (ToanChet Payments & P2P via My ToanChet Code)
  • បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ
  • សេវា​ផ្សេង​ទៀត ដែល​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង

Comments

Post a Comment

Popular posts from this blog

របៀបពិនិត្យលុយក្លែងក្លាយក្រដាស ១០០ ដុល្លារ ស៊េរី ២០០៩

រូបភាពកូនសត្វ ស្អាតៗចំនួន ១៨ ដែលមិត្តទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានឃើញ