គ្រោះថ្នាក់មែនតោះអ្នកចូលចិត្តធ្វើដំណើរត្រូវ....
ការជ្រើសរើសកៅអីសុវត្ថិភាពក្នុងមធ្យោបាយធ្វើដំណើរចំនួន ០៧ ផ្សេងគ្នា
ពេលវេលាចេះតែធ្វើដំណើរទៅមុខ ហើយបច្ចេកវិទ្យាក៏កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ មិនចេះឈប់ឈរ តួរយ៉ាងបើយើងធ្វើការសិក្សាតែទៅលើការធ្វើដំណើរតែមួយមុខសិន យើងនឹងឃើញថាមានការអវិឌ្ឍន៍យ៉ាងខ្លាំង ដូចជាតាមផ្លូវគោកដែលពីមុនមនុស្សលោកធ្វើដំណើរដោយថ្មើរជើង ដោយសត្វពាហនៈ រហូតដល់បង្កើតជារទេះ ជាកង់ ជារទេះភ្លើង ជារថយន្ត រីឯផ្លូវទឹកបានបង្កើតជាទូក ជាកាប៉ាល់ ជាកាណូត រីឯផ្លូវអាកាសមានជាកន្ទុំរុយ រហូតបង្កើតជាយន្តហោះ ដែលធ្វើឲ្យការធ្វើដំណើរត្រូវបានកាត់បន្ថយពីការធ្វើដំណើររាប់ខែ មកនៅត្រឹមតែមួយថ្ងៃ ទៅពីរថ្ងៃប៉ុណ្ណោះ ។
ទន្ទឹមនឹងការអភិវឌ្ឍន៍នេះការប្រើប្រាស់មធ្យោបាយទាំងអស់ដែលបានរៀបរាប់ខាងលើ ក៏បណ្តាលឲ្យមានគ្រោះថ្នាក់ផងដែរ ដូច្នេះដើម្បីកាត់ន្ថយគ្រោះថ្នាក់លើការប្រើប្រាស់មធ្យោបាយទាំងលើ ថ្ងៃនេះ ខ្មែរគ្រីអេដទីវភ្លើស (Khmer Creative Plus) សូមធ្វើការចែករំលែកលើការជ្រើសរើសទីតាំងកៅអីសុវត្ថិភាព ដែលអាចកាត់បន្ថយបាននៅគ្រោះថ្នាក់នៅពេលដែលមធ្យោបាយធ្វើដំណើរជួបនឹងគ្រោះថ្នាក់ដោយប្រការចៃដន្យកើតឡើង ។
១-ការធ្វើដំណើរតាមរថយន្ត
-កៅអីសុវត្ថិភាពៈ សម្រាប់ការធ្វើដំណើរតាមរថយន្ត អ្នកធ្វើដំណើរត្រូវជ្រើសរើសយកកៅអីដែលមានសុវត្ថិភាពជាងគេគឺកៅអីដែលនៅចំពីក្រោយអ្នកបើកបរ និងកៅអីកណ្តាល ។
-កៅអីគ្រោះថ្នាក់បំផុតៈ គឺកៅអីដែលស្ថិតនៅជាប់នឹងអ្នកបើកបរផ្ទាល់តែម្តង ព្រោះជាទូទៅនៅពេលជួបគ្រោះថ្នាក់ដោយប្រការណាមួយអ្នកបើកបរនឹងធ្វើការកាច់ចង្កូតជៀសពីគ្រោះថ្នាក់ដូច្នេះ ទីតាំងខាងមុខក្បែរអ្នកបើកបរ នឹងត្រូវប៉ះទង្គិចមុនគេ ។
សូមពិនិត្យមើលរូបខាងក្រោមៈ
២-ការធ្វើដំណើរតាម Mini Bus
-កៅអីសុវត្ថិភាពៈ គឺកៅអីដែលស្ថិតនៅទីតាំងក្រោយកៅអីរបស់អ្នកបើកបរ ផ្ទាល់តែម្តង ដូចជាការធ្វើដំណើរតាមរថយន្តនៅក្នុងចំណុចទីមួយដែរ ។
-កៅអីគ្រោះថ្នាក់បំផុតៈ
គឺកៅអីដែលស្ថិតនៅជាប់នឹងអ្នកបើកបរផ្ទាល់តែម្តង
ព្រោះជាទូទៅនៅពេលជួបគ្រោះថ្នាក់ដោយប្រការចៃដន្យណាមួយកើតឡើង អ្នកបើកបរនឹងធ្វើការកាច់ចង្កូតជៀសពីគ្រោះថ្នាក់ដូច្នេះ
ទីតាំងកៅអីខាងមុខដែលនៅក្បែរអ្នកបើកបរ នឹងត្រូវប៉ះទង្គិចមុនគេ ហើយកៅអីផ្សេងទៀតដែលងាយនឹងគ្រោះថ្នាក់ផងដែរនោះគឺកៅអីដែលស្ថិតនៅក្បែរ ឬជាប់បង្អួច និងទ្វារក៏ងាយទទួលគ្រោះថ្នាក់ផងដែរ ពីកំទេចកញ្ចក់នៅពេលមានការប៉ះទង្គិចកើតឡើង ។
សូមពិនិត្យមើលរូបខាងក្រោមៈ
ដូច្នេះការធ្វើដំណើរតាមរថយន្ត និងឡានដឹកអ្នកដំណើរធុនតូច អ្នកធ្វើដំណើរគួរចៀសវាងជ្រើសរើសកៅអីអង្គុយនៅក្បែរ ឬជាប់ហ្នឹងអ្នកបើកបរ ។
ដូច្នេះការធ្វើដំណើរតាមរថយន្ត និងឡានដឹកអ្នកដំណើរធុនតូច អ្នកធ្វើដំណើរគួរចៀសវាងជ្រើសរើសកៅអីអង្គុយនៅក្បែរ ឬជាប់ហ្នឹងអ្នកបើកបរ ។
៣-ការធ្វើដំណើរតាមរថយន្តក្រុងប្រើចរន្តអគ្គិសនី
-កៅអីសុវត្ថិភាពៈ គឺកៅអីដែលស្ថិតនៅជួរខាងស្តាំដៃ (ករណីការបើកបរប្រកាន់ស្តាំ) ដែលឱកាសនៃការគ្រោះថ្នាក់ទាបបំផុត ហើយកៅអីដែលស្ថិតនៅជួរកណ្តាលចាប់ពីក្រោយខ្នងរបស់អ្នកបើកបរកកម្រិតនៃការជួបប្រទះគ្រោះថ្នាក់ទាបផងដែរ ។
-កៅអីគ្រោះថ្នាក់បំផុតៈ គឺកៅអីដែលស្ថិតនៅជួខាងឆ្វេងចាប់ពីខាងក្រោយរបស់អ្នកបើកបរ គឺងាយនឹងទទួលគ្រោះថ្នាក់ជាងគេ ហើយកៅអីបន្ទាប់ដែលងាយនឹងទទួលគ្រោះថ្នាក់ផងដែរ គឺដូចនឹងការធ្វើដំណើរតាមរថយន្តដឹកអ្នកដំណើរធុនតូច (Mini Bus) ផងដែរ គឺកៅអីដែលស្ថិតនៅក្បែរ
ឬជាប់បង្អួច និងទ្វារក៏ងាយទទួលគ្រោះថ្នាក់ផងដែរ
ពីកំទេចកញ្ចក់នៅពេលមានការប៉ះទង្គិចកើតឡើង ។
សូមពិនិត្យមើលរូបខាងក្រោមៈ៤-ការធ្វើដំណើរតាមរថយន្តក្រុង
-កៅអីសុវត្ថិភាពៈ គឺកៅអីនៅផ្នែកកណ្តាលរបស់រថយន្ត
-កៅអីគ្រោះថ្នាក់បំផុតៈ
គឺកៅអីដែលស្ថិតនៅជួរខាងឆ្វេងចាប់ពីខាងក្រោយរបស់អ្នកបើកបរ, កៅអីស្ថិតនៅក្នុងជួរទីមួយ និងជួរទីពីរបន្ទាប់ពីកៅអីរបស់អ្នកបើកបរ និងចុងក្រោយគេ គឺ កៅអីដែលស្ថិតនៅជួរក្រោយគេបង្អស់ ជាប់នឹងកញ្ចក់ខាងក្រោយ គឺងាយនឹងទទួលគ្រោះថ្នាក់ជាងគេ ។
សូមពិនិត្យមើលរូបខាងក្រោមៈ៥-ការធ្វើដំណើរតាមរថភ្លើង
-កៅអីសុវត្ថិភាពៈ គឺកៅអីដែលមានទីតាំងស្ថិតនៅក្នុងទូរសណ្តោងផ្នែកកណ្តាលរបស់រថភ្លើងទាំងមូល ។
-កៅអីគ្រោះថ្នាក់បំផុតៈ ទោះបីជាអ្នកជ្រើសរើសយកកៅអីដែលមានទីតាំងស្ថិតនៅក្នុងទូរសណ្តោងរថភ្លើងផ្នែកកណ្តាលក៏ដោយ អ្នកក៏ត្រូវជ្រើសរើសកៅអីអង្គុយនៅផ្នែកកណ្តាលផងដែរ ព្រោះបើអ្នកជ្រើសរើសយកកៅអីអង្គុយក្បែរនឹងទ្វារចុះឡើង នោះអ្នកនឹងងាយគ្រោះថ្នាក់ធ្លាក់ចេញពីរថភ្លើងនៅពេលដែលរថភ្លើងចាប់ហ្វ្រាំងដោយប្រថុចយ៉ុច ឬប៉ះទង្គិចខ្លាំងណាមួយកើតឡើង ។
សូមពិនិត្យមើលរូបខាងក្រោមៈ៦-ការធ្វើដំណើរតាមជលយាន្ត
-កៅអីសុវត្ថិភាពៈ ដូចយើងដឹងស្រាប់ហើយថាទីតាំងដែលទឹកពន្លិចនាវាចូលទៅក្នុងផ្ទៃទឹកចុងក្រោយគេ គឺផ្នែកខាងលើគេបង្អស់ ដូច្នេះសឲ្យឃើញថាទីតាំងកៅអីដែលសុវត្ថិភាពជាងគេគឺកៅអីដែលមានទីតាំងស្ថិតនៅជួរខាងលើគេ នៅក្នុងជល់យាន្ត ។
-កៅអីគ្រោះថ្នាក់បំផុតៈ ដោយសារនៅពេលដែលមានគ្រោះថ្នាក់កើតឡើងទឹកនឹងហូរចូលទៅផ្នែកខាងក្រោមនៃតួជលយាន្តមុនគេ ដូច្នេះទីតាំងកៅអីដែលគ្រោះថ្នាក់បំផុតគឺ ទីតាំងកៅអីជួរក្រោមគេនេះឯង ។
សូមពិនិត្យមើលរូបខាងក្រោមៈ៧-ការធ្វើដំណើរតាមយន្តហោះ
-កៅអីសុវត្ថិភាពៈ ពាក្យថាកៅអីសុវត្ថិភាពនៅក្នុងការធ្វើដំណើរតាមយន្តហោះគឺគ្មាននោះទេ ព្រោះថាជាទូរទៅការធ្វើដំណើរតាមយន្តហោះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ តែយ៉ាងណាក៏ដោយក៏ការធ្វើដំណើរតាមយន្តហោះមានគុណសម្បត្តិខ្លាំងណាស់ ព្រោះ វាចំណេញពេលវេលា ។ ដូច្នេះជំនួសឲ្យពាក្យកៅអីសុវត្ថិភាព គឺកៅអីដែលមានអាចមានឱកាសរួចជិវិត ដ៏តិចតួចបំផុត គឺកៅអីនៅជួរខាងក្រោយគេចំនួន ៦ជួរ ព្រោះជាទូទៅនៅពេលដែលយន្តហោះធ្លាក់ចុះគឺផ្នែកខាងក្បាលហ្នឹងធ្លាក់ចុះទៅមុន ដូច្នេះផ្នែកកន្ទុយនឹងត្រូវប៉ះទង្គិចក្រោយគេ ។
សូមពិនិត្យមើលរូបខាងក្រោមៈសំគាល់ៈ
- កៅអីពណ៍ក្រហម គឺជាកៅអីដែលគ្រោះថ្នាក់បំផុត ។
- កៅអីពណ៍លឿងគឺកៅអីដែលមានសុវត្ថិភាពជាងគេ ។
- កៅអីពណ៍ស ឬពណ៍ប្រផេះ គឺកៅអីដែលមានឱកាសគ្រោះថ្នាក់និងសុវត្ថិភាពស្មើគ្នា ។
Comments
Post a Comment