កត្តា ៣១ យ៉ាងដែលអាចនាំឲ្យជិវិតបរាជ័យ

កត្តា ៣១ យ៉ាងដែលអាចនាំឲ្យជិវិតបរាជ័យ


តោះលោកអ្នកប្រហែលជាធ្លាប់បាន ឃើញ ឬបានសិក្សារួចមកហើយពីវិធីសាស្រ្តក្នុងការអនុវត្ត ដើម្បីឲ្យជិវិតជួបនូវភាពជោគជ័យ ។ ថ្ងៃនេះដើម្បីចូលរួមជាចំណេះដឹងបន្ថែមដើម្បីឲ្យដំណើរនៃជិវិតកាន់តែទទួលបានភាពជោគជ័យ Khmer Creative Plus (ខ្មែរគ្រីអេទីវផ្លើស) សូមចែករំលែកនូវមូលហេតុចំនួន ៣១យ៉ាងដែលអាចនាំឲ្យជិវិតជួបនូវភាពបរាជ័យ ។ ដូច្នេះដើម្បីឲ្យវិធីជិវិតកាន់តែជួបនូវភាពជោគជ័យថែមទៀតសូមតាមដានពីកត្តាចំនួន ៣១យ៉ាងដូចខាងក្រោមៈ
១- ឧបនិស័្សយក្នុងការបណ្តែតបណ្តោយខ្លួន ឲ្យរសាត់អណ្តែតទៅតាមបទពិសោធន៍ ដោយប្រាស់ចាកគោលដៅ ឬវត្ថុបំណង ។
២- ការខ្វះខាតនៃរាងកាយពីកំណើត ដែលបណ្តាលឲ្យអស់សង្ឃឹមក្នុងការតស៊ូ ។
៣- ការចង់ដឹងចង់ឮ យកខ្លួនចូលទៅពាក់ព័ន្ធរឿងរបស់អ្នកដ៏ទៃ រហូតធ្វើឲ្យខូចខាតការងារខ្លួនឯង ។
៤- ខ្វះគោលដៅ ឬវត្ថុបំណងពិតប្រាកដក្នុងជិវិត ។
៥- ពុំបានទទួលការសិក្សាគ្រប់គ្រាន់ល្មមយកទៅប្រកបរបររកស៊ីទទួលទានជិ​វិត ។
៦- ខ្វះវិន័យប្រចាំខ្លួន ធ្វើឲ្យក្លាយជាមនុស្សខ្ជះខ្ជាយក្នុងរឿងស៊ីផឹក និងស៊ិច ឬមិនយកចិត្តទុកដាក់ចំពោះឱកាសរីកចម្រើនរបស់ខ្លួន ។
៧- ខ្វះខាតមហិច្ឆតា ឬក្តីប្រាថ្នា ក្នុងការកំណត់គោលដៅជិវិតដែលល្អប្រសើរជាងជិវិតសាមញ្ញ ។
៨-សុខភាពមិនសូវបរិបូរណ៍ពេញលេញ ។ ដោយសារមានការយល់ច្រលំលើរឿងហូបចុកមិនត្រូវក្បួន និងខ្វះខាតការហាត់ប្រាណ ។
៩- សភាពបរិយាកាសក្នុងវ័យក្មេង ដែលមានឥទ្ធិពលចំពោះការគិតគូរ ។ គេនិយាយថាបុគ្គលិកលក្ខណៈអត្តចរិកមូលដ្ឋានរបស់មនុស្សចាប់ផ្តើមដុំដាលរឹងមាំក្នុងអាយុ ៧ឆ្នាំ ។ ឪពុកម្តាយមានចំណែកក្នុងការបណ្តុះឧបនិស្ស័យរបស់កូនផងដែរ ។
១០- ខ្វះខាតភាពម៉ឹងម៉ាត់ក្នុងការធ្វើអ្វីមួយឲ្យសម្រេចតាមគោលដៅ ។
១១- មានទស្សនៈគតិក្នុងផ្លូវអវិជ្ជមាន ដែលចាក់ឬសជានិស្ស័យព្រោះតែសភាពផ្លូវចិត្តទន់ខ្សោយពេក ។
១២- ខ្វះខាតការគ្រប់គ្រងអារម្មណ៍ និងចិត្តរហូតដល់នាំឲ្យខូចខាតការងារ ។
១៣- ប៉ងប្រាថ្នាក្នុងរឿងគ្មានប្រយោជន៍ ឬមាននិស័្សយចូលចិត្តល្បែងស៊ីសង ។
១៤- បរាជ័យ ឬអន់ខ្សោយក្នុងការសម្រេចចិត្តយ៉ាងដាច់ខាតភ្លាមៗ ហើយមិនប្រកាន់ជំហរស្វិតស្វាញក្នុងផ្លូវដែលខ្លួនបានជ្រើសរើសហើយ ។
១៥- មានការភ័យខ្លាចដក់ជាប់ក្នុងចិត្តជានិច្ច ។
១៦- ជ្រើសរើសគូគ្រប់គ្រងក្នុងជិវិតអាពាហ៍ពិពាហ៍ខុសរហូតនាំទៅរករណ្តៅទុក្ខ ។
១៧- ប្រយ័ត្នប្រយែងខ្លាំងជ្រុលពេក ឬខ្វះការទុកចិត្តនៅក្នុងទំនាក់ទំនងអាជីព ឬការរកស៊ី ។
១៨- ខ្វះការម៉តចត់នៅក្នុងជិវិត ។
១៩- ជ្រើសរើសការទំនាក់ទំនងខុសក្នុងអាជីពការងារ ព្រោះតែក្តីប្រមាថ ។
២០- ជ្រើសរើសអាជីពខុស ឬភ័យខ្លាចមិនហ៊ានធ្វើការសម្រេចចិត្ត ។
២១- ខ្វះការតាំងចិត្តក្នុងការធ្វើការដែលជាតួនាទី ឬការងារដែលបានទទួលធ្វើឲ្យសម្រេចរួចរាល់ក្នុងពេលវេលាកំណត់ ។
២២- មាននិស្ស័យការងាររាយមាយ ខ្ជះខ្ជាយ ដោយពុំមានលៃលកចំណូលចំណាយឲ្យមានតុល្យភាព ។
២៣- បរាជ័យក្នុងការកំណត់គម្រោងការប្រើប្រាស់ពេលវេលា ឲ្យមានប្រយោជន៍ជាទីបំផុត ។
២៤- ខ្វះការពិចារណាក្នុងការធ្វើអ្វីមួយ ។
២៥- ផ្តាច់ខ្លួនពីការស្វែងយល់ ឬមានអគតិចំពោះការស្តាប់រឿងរ៉ាវសាសនា នយោបាយ និងសេដ្ឋកិច្ច ។
២៦- បរាជ័យក្នុងការសហការណ៍ជាមួយអ្នកដ៏ទៃ ដោយភាពចុះសម្រុងគ្នា ។
២៧- គ្រប់គ្រងអំណាច ឬទ្រព្យសម្បត្តិដោយពុំស្ថិតលើមូលដ្ឋាននៃសីលធម៌ ឬបានមកដោយគន្លងធម៌ ។
២៨- ខ្វះទឹកចិត្តស្មោះត្រង់ចំពោះបុគ្គលដែលគួរឲ្យស្មោះត្រង់ ។
២៩- ប្រកាន់ទិដ្ឋិ និងជឿជាក់លើខ្លួនខ្លាំងពេក ដោយមិនស្ថិតក្រោមការគ្រប់គ្រងរបស់ចិត្ត ។
៣០- គិត និងរៀបចំគម្រោងដោយការប្រាសចាកព៌តមាន​ ឬទិន្នន័យចាំបាច់ ។
៣១- មិនពេញចិត្តធ្វើការក្រៅការទទួលខុសត្រូវរបស់ខ្លួន ។ នេះជាអាថ៌កំបាំងដែលនាំឲ្យអ្នកមានសេចក្តីសុខ និងទទួលជោគជ័យក្នុងជិវិត ។
បន្ទាប់ពីចំណាយពេលអានអត្ថបទនេះរួច តើមិត្តទាំងអស់គ្នាយល់ស្របដែរឬទេ ? ឬក៏មិត្តទាំងអស់គ្នាមានអ្វីចងបន្ថែមអាច ចូលរួមផ្តល់យោបល់ខាងក្រោមបាន ។
សូមអរគុណ និងជូនពរឲ្យទទួលបានជោគជ័យក្នុងជិវិត ។

Comments

Popular posts from this blog

របៀបពិនិត្យលុយក្លែងក្លាយក្រដាស ១០០ ដុល្លារ ស៊េរី ២០០៩

រូបភាពកូនសត្វ ស្អាតៗចំនួន ១៨ ដែលមិត្តទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានឃើញ

Knowledge - The Best Ways for Prevent ATM Skimmers from Stealing Your Money