តើអ្នកកំពុងតែប្រើប្រាស់ប័ណ្ណ អេធីអឹមមែនទេ ? ប្រាក់នៅក្នុងគណនីរបស់អ្នកអាចនឹងបាត់បង់បើ....

ចំណេះដឹងបន្ថែមលើការការពារសាច់ប្រាក់នៅពេលប្រើប្រាស់ប័ណ្ណអេធីអឹម


យើងសង្កេតឃើញថាបច្ចុប្បន្នវិស័យធនាគារកាន់តែរីចម្រើន ហើយប្រជាពលរដ្ឋរបស់យើងក៏កាន់តែមានចំណេះដឹងកាន់តែច្រើនលើការប្រើប្រាស់ប័ណ្ណធនាគារ (ប័ណ្ណអេធីអឹម) ដូច្នេះវាសឹងតែជាទំលាប់ទៅហើយដែលប័ណ្ណអេធីអឹមត្រូវបានប្រើប្រាស់ជាញឹកញាប់ ក្នុងការដកប្រាក់ ឬទិញទំនិញ ឬក៏ធ្វើប្រតិបត្តិការផ្សេងៗ ។ ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួលនេះ Khmer Creative Plus សូមធ្វើការទាញចំណាប់អារម្មណ៍របស់លោក-លោកស្រីឲ្យបង្កើនការប្រុងប្រយ័ត្នផងដែរ ព្រោះសាច់ប្រាក់របស់លោកអ្នកក៏ងាយនឹងបាត់បង់ផងដែរប្រសិនបើលោក-លោកស្រីមិនបានប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ប័ណ្ណ តាមរយៈម៉ាស៊ីនអេធីអឹម ។ 

នៅពេលមិត្តទាំងអស់គ្នាប្រើប្រាស់ប័ណ្ណ អេធីអឹម ធ្វើប្រតិបត្តិការតាមរយៈម៉ាស៊ីនអេធីអឹម សាច់ប្រាក់របស់មិត្តទាំងអស់គ្នានៅក្នុងគណនី អាចនឹងបាត់បង់តាមរយៈវិធីសាស្រ្តបីយ៉ាង ដែលអ្នកលួចបន្លំតែងតែធ្វើ ។
តើព័ត៌មានអ្វីខ្លះដែលអ្នកលួចបន្លំចង់បាន ?
ដើម្បីលួចលុយរបស់មិត្តទាំងអស់គ្នាបាន អ្នកលួចបន្លំត្រូវការព័ត៌មានចំនួនពីរសំខាន់ៗ៖
១-ព័ត៌មានសំខាន់ៗជាច្រើននៅលើប័ណ្ណ
២-លេខសម្ងាត់ផ្ទាល់ខ្លួន ដែលត្រូវបញ្ចូល ដើម្បីធ្វើប្រតិបត្តិការបាន
ដើម្បីលួចសាច់ប្រាក់យើងបាន អ្នកលួចបន្លំប្រើអ្វីខ្លះ ?
ដើម្បីលួចលុយរបស់មិត្តទាំងអស់គ្នាបាន អ្នកលួចបន្លំបានប្រើប្រាស់ម៉ាស៊ីនចំនួន៣មុខដើម្បីជាជំនួយក្នុងការលួចដកយកសាច់ប្រាក់របស់យើង ។
១- Skimming ATM Card Reader (Skimmers): ជាប្រអប់គ្រឿងអេឡិចត្រូនិចម្យ៉ាង ដែលមានរូបរាងដូចជាប្រអប់ដែលមានប្រឡោះសម្រាប់បញ្ចូលប័ណ្ណ ដែលអ្នកលួចបន្លំយកទៅដាក់ពីលើប្រឡោះបញ្ចូលកាតរបស់ទូរអេធីអឹម ។ នៅពេលដែលយើងបញ្ចូលប័ណ្ណទៅក្នុងម៉ាស៊ីនអេធីអឹម ដោយឆ្លងកាត់ប្រអប់នេះព័ត)មាននៅលើប័ណ្ណរបស់យើងនឹងត្រូវថតចម្លងទុកដោយស្វ័យប្រវត្តិ ។
សូមពិនិត្យរូបភាពគំរូខាងក្រោមៈ
រូបភាពទីមួយ

រូបភាពទីពីរ

២-ប្រអប់បញ្ចូលលេខសម្ងាត់ក្លែងក្លាយ (Keypad overlay): អ្នកលួចបន្លំប្រើប្រាស់វាយដោយយកទៅដាក់ពីលើប្រអប់បញ្ចូលលេខសម្ងាត់ពិត ដើម្បីថតចម្លងលេខសម្ងាត់របស់យើងនៅពេលដែលយើងបញ្ចូលប័ណ្ណទៅក្នុងម៉ាស៊ីនអេធីអឹមរួចរាល់ បន្ទាប់មកយើងត្រូវបញ្ចូលលេខសម្ងាត់ដើម្បីដកប្រាក់ ដូច្នេះនៅពេលយើងវាយបញ្ចូលលេខសម្ងាត់លើប្រអប់បញ្ចូលលេខសម្ងាត់ក្លែងក្លាយនោះ លេខសម្ងាត់របស់យើងនឹងត្រូវថតទុកដោយស្វ័យប្រវត្តិ ។
សូមពិនិត្យរូបភាពគំរូខាងក្រោម៖
រូបភាពទី ០៣
រូបភាពទី ០៤
៣-ការប្រើប្រាស់កាំមេរ៉ាសម្ងាត់ (Hidden Cameras): គឺជាប្រភេទកាំមេរ៉ាមួយប្រភេទដែលភាគច្រើនអ្នកលួចបន្លំដាក់វាបង្កប់នៅពីលើ កន្លែងវាយបញ្ចូលលេខសម្ងាត់ដើម្បីលួចថតលេខសម្ងាត់ដែលយើងវាយបញ្ចូល ។
សូមពិនិត្យរូបគំរូខាងក្រោម៖
រូបភាពទី ៥
រូបភាពទី ៦


ដោយសារតែបច្ចេកវិទ្យាមានការរីចម្រើនខ្លាំង អ្នកលួចបន្លំមានវិធីសាស្រ្តជាច្រើនក្នុងការលួចបន្លំ ដកប្រាក់របស់យើង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏យើងអាចធ្វើការកាត់បន្ថយពីការលួចបន្លំដកប្រាក់បានឲ្យមកនៅកម្រិតតិចបំផុតបាន ដោយមិត្តទាំងអស់គ្នាអនុវត្តដូចខាងក្រោមៈ
- ធ្វើការផ្លាស់ប្តូរប័ណ្ណអេធីអឹមចាស់ដែលមិនបានប្រើប្រាស់បន្ទះឈីបមកប័ណ្ណថ្មីដែលមានប្រើប្រាស់បន្ទះឈីបជំនួសវិញ ។ ឬជ្រើសរើសការប្រើប្រាស់ប័ណ្ណរបស់ធនាគារ ដែលមានបង្កប់បន្ទះឈីប វិញ (Admin សូមផ្តល់យោបល់ជ្រើសរើសយកធនាគារ អេស៊ីលីដា វិញ ព្រោះមានសាខា និងម៉ាស៊ីន អេធីអឹមច្រើនទីតាំង និងទើបតែផ្លាស់ប្តូប័ណ្ណដែលពុំមានបន្ទះឈីបចេញផងដែរ)
-នៅពេលបញ្ចូលលេខសម្ងាត់ដើម្បីដកប្រាក់យើងត្រូវយកដៃរបស់យើងដាក់បាំងបន្ថែមនៅលើកន្លែងបញ្ចូលលេខសម្ងាត់ដើម្បីការពារពីការលួចមើល ឬលួចថតទុក ។
- ត្រូវឆ្លើយបដិសេធក្នុងករណីមាននណារម្នាក់មកស្នើសុំជួយ នៅពេលយើងមានបញ្ហា ។ ក្នុងករណីយើងត្រូវការជំនួយជាចាំបាច់ត្រូវធ្វើការទាក់ទងទៅបុគ្គលិករបស់ធនាគារផ្ទាល់តាមរយៈទូរស័ព្ទ ឬបុគ្គលិកដែលនៅយាមប្រចាំការដែលធនាគារបានចាត់ឲ្យមកយាមប្រចាំការ ។ 
- ជ្រើសរើសទីតាំងសមគួរ ដូចជាទូអេធីអឹមដែលមានបុគ្គលិកធនាគារ ប្រចាំការ ឬទូរអេធីអឹមដែលមានទីតាំងនៅធនាគារដោយផ្ទាល់ ឬទីតាំងដែលមានភាពអូរអរ ។
- ធ្វើការផ្ទៀងផ្ទាត់ទឹកប្រាក់ដែលមាននៅក្នុងគណនី និងត្រួតពិនិត្យរបាយការណ៍ចេញចូលនៅក្នុងគណនីរបស់យើងឲ្យបានជាប្រចាំ ករណីមានការសង្ស័យត្រូវទំនាក់ទំនងទៅកាន់ធនាគារភ្លាមៗ ដើម្បីដោះស្រាយ ។
- ត្រូវធ្វើការថែរក្សារលេខសម្ងាត់របស់ប័ណ្ណអេធីអឹមឲ្យមានសុវត្ថិភាព និងសម្ងាត់បំផុត មិនត្រូវធ្វើការចែករំលែកទៅកាន់បុគ្គលទីបីជាដាច់ខាត ក្នុងករណីមានការសង្ស័យថាមានគេដឹង យើងត្រូវធ្វើការផ្លាស់ប្តូរលេខសម្ងាត់ចេញភ្លាម ។
- ក្នងករណីមានអ្នកចូលទៅចាំដកប្រាក់បន្ទាប់ពីយើងនៅក្នុង បន្ទប់អេធីអឹមដែរ យើងត្រូវសង្កេតមើល ក្នុងករណីយើងគិតថាគាត់អាចមើលលេខសំងាត់យើងឃើញ យើងត្រូវស្នើសុំគាត់ឲ្យនៅឆ្ងាយពីយើងបន្តិច ។
- ត្រូវផ្លាស់ប្តូរលេខសម្ងាត់ឲ្យបានជាប្រចាំ និងដាក់លេខដែលមិនងាយរកឃើញ ។
- មុនពេលធ្វើការដកប្រាក់ពីម៉ាស៊ីនអេធីអឹម សូមមិត្តទាំងអស់គ្នាចំណាយពេលបន្តិចក្នុងការត្រួតពិនិត្យពីភាពត្រឹមត្រូវនៃម៉ាស៊ីន អេធីអឹមដូចជា៖
#១
#២
 #៣
#៤

Bonus:  ៣គំរូនៃគ្រឿងអេឡិចត្រូនិច ដែលអ្នកលួចបន្លំប្រើប្រាស់ដើម្បីលួចបន្លំប្រាក់


Comments

Popular posts from this blog

របៀបពិនិត្យលុយក្លែងក្លាយក្រដាស ១០០ ដុល្លារ ស៊េរី ២០០៩

ពាក្យថា " ម៉ែ " ខ្លីពិត ហើយតើមានកូនក្នុងលោកប៉ុន្មានដែលយល់ពីពាក្យនេះ!

រូបភាពកូនសត្វ ស្អាតៗចំនួន ១៨ ដែលមិត្តទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានឃើញ