បង្កើតហ្វេសប៊ុកផេក (Facebook Page) មានអ្នក Like ៥០០០នាក់ ត្រឹមតែ៥នាទី ប៉ុណ្ណោះ

បង្កើតហ្វេសប៊ុកផេក (Facebook Page) ដោយមានអ្នក Like ៥០០០នាក់ ត្រឹមតែ៥នាទី ប៉ុណ្ណោះ
 
ការបង្កើត ហ្វេសប៊ុកផេក (Facebook fan page) គឺជាមធ្យោបាយដ៏ពេញនិយមមួយសម្រាប់ធ្វើការផ្សព្វផ្សាយនូវដំណើរការអាជីវកម្មរបស់មិត្តទាំងអស់គ្នា ជាពិសេសសម្រាប់មិត្តដែលមានបំណង ឬកំពុងតែប្រកបអាជីវកម្មលក់ទំនិញអនឡាយ ។ ព្រោះថាបច្ចុប្បន្នតាមការសិក្សាស្រាវជ្រាវបានរកឃើញថាប្រជាជនកម្ពុជាប្រហែលជាង៥លាននាក់កំពុងតែប្រើប្រាស់បណ្តាញសង្គម ជាពិសេស ហ្វេសប៊ុក (Facebook) នេះឯង ។ដូច្នេះដើម្បីជាជំនួយដល់មិត្តទាំងអស់គ្នាក្នុងការសម្រេចចិត្ត ខ្មែរគ្រីអេតទីវភ្លើស (Khmer Creative Plus) សូមបង្ហាញពីគុណសម្បត្តិរបស់ហ្វេសប៊ុកផេក(Facebook Page) ដែលមានដូចខាងក្រោម៖ 
១- មិត្តទាំងអស់គ្នាអាចដឹងថាតើអ្នកដែលបានចុច Like ផេករបស់យើងរស់នៅប្រទេសណាខ្លះ? មកពីខេត្តណា ? 
២- មិត្តទាំងអស់គ្នាអាចជួលក្រុមហ៊ុនហ្វេសប៊ុកឲ្យធ្វើការផ្សព្វផ្សាយពីផលិតផលដែលមិត្តទាំងអស់គ្នាបានដាក់លក់នៅលើ ហ្វេសប៊ុកផេក (Facebook Page) 
៣- ហើយនៅពេលធ្វើការផ្សព្វផ្សាយលក់ពីផលិតផលនៅលើហ្វេសប៊ុកផេក (Facebook page) មិត្តទាំងអស់គ្នាអាចជ្រើសរើសពីទីតាំង ប្រទេស ឬខេត្ត និង អាចជ្រើសរើស ភេទ, អាយុ, និងចំណង់ចំណូលចិត្តផងដែរ ។
៤- អាចទទួលអ្នកចូលចិត្ត (Friends ហៅនៅក្នង Facebook) បានច្រើនជាង ៥,០០០នាក់ ។
៥- អាចមើលរបាយការណ៍ ផ្សេងៗដូចជា៖ 
      + អ្នកបានឃើញពីផលិតផលរបស់យើង 
      + អ្នកបានចុចមើលពីផលិតផលរបស់យើង 
      + ព័ត៌មានពីការចូលមើលតាមថ្ងៃ 
      + ផ្សេងៗទៀត
ចំណែកឯនៅលើគណនីហ្វេសប៊ុកដែលមិត្តទាំងអស់គ្នាកំពុងតែប្រើប្រាស់អាចដឹងតែត្រឹមៈ
១- មានមិត្តភ័ក្តប៉ុន្មាននាក់
២- ត្រឹមតែបង្ហោះ(ផុស) ចូល
៣- មិនអាចជួលក្រុមហ៊ុនហ្វេសប៊ុកឲ្យធ្វើការផ្សាយពាណិជ្ជកម្មបាន
៤- អាចមាន Friends​ ត្រឹមតែ ៥,០០០ នាក់ប៉ុណ្ណោះ
៥- មិនអាចមើលរបាយការណ៍អ្វីបានទាំងអស់
សរុបសេចក្តីៈ
ដើម្បីឲ្យការទំនាក់ទំនងឬព័ត៌មានដែលមិត្តទាំងអស់គ្នាចង់ចែករំលែកបានទៅដល់មនុស្សច្រើននាក់ (សម្រាប់អ្នកចូលចិត្តចែករំលែក) ឬដើម្បីឲ្យអាជីវកម្មតាមរយៈ Online (អ្នកមានបំណង ឬកំពុងតែប្រកបអាជីវកម្ម) កាន់តែទទួលបានជោគជ័យ មិត្តទាំងអស់គ្នាត្រូវតែមាន ហ្វេសប៊ុកផេក (Facebook Page) ផ្ទាល់ខ្លួន ហើយបើកហ្វេសប៊ុក (Facebook Page) កាន់តែធំ (មានអ្នក ចូលចិត្ត (Like) ) នោះការចែករំលែក ឬអាជីវកម្មរបស់មិត្តទាំងអស់គ្នានឹងកាន់តែជោគជ័យ ។
តើមានចំណាប់អារម្មណ៍ហើយឬនៅ ?
ប្រសិនបើមានការចាប់អារម្មណ៍ក្នុងការបង្កើត តោះចាប់ផ្តើមជាមួយគ្នាតាមជំហានខាងក្រោមៈ
ជំហានទី១ - ការបង្កើតហ្វេសប៊ុកផេក (Facebook Page) ពីគណនី ហ្វេសប៊ុក 
- ចុចលើ Start button
- ចុចលើ Google Chrome
(សូមពិនិត្យរូបខាងក្រោម)
- បញ្ចូលពាក្យ Facebook.com
- ចុចលើ Enter Key 
(សូមពិនិត្យរូបខាងក្រោម)
- ចូលទៅក្នុងគណនីហ្វេសប៊ុករបស់មិត្តទាំងអស់គ្នាដោយ
+ បញ្ចូលលេខអ៊ីមេល ឬលេខទូរស័ព្ទ
+ បញ្ចូលលេខសម្ងាត់
+ ចុចលើ Log in (សូមពិនិត្យរូបខាងក្រោម)
- ចុចលើ Quick help
(សូមពិនិត្យរូបខាងក្រោម)
- វាយបញ្ចូលពាក្យ "How to convert my personal account to a Facebook Pages"
(សូមពិនិត្យរូបខាងក្រោម)
- ចុចលើ "How to convert my personal account to a Facebook Pages"
(សូមពិនិត្យរូបខាងក្រោម)
- ចុចចុះក្រោមស្វែងរកពាក្យ "1. Go to Create a Facebook Page Base on Your Profile
- ចុចលើ Create a Facebook Page Base on Your Profile 
(សូមពិនិត្យរូបខាងក្រោម)
- ចុចលើ Get Started
(សូមពិនិត្យរូបខាងក្រោម)
- ចុចលើ Continue
(សូមពិនិត្យរូបខាងក្រោម)
- ហ្វេសប៊ុក (Facebook Page) ត្រូវបានបង្កើត
(សូមពិនិត្យរូបខាងក្រោម)
 
ជំហានទី២- ការផ្ទៀងផ្ទាត់ Friends និង អ្នក Like 
+ ការត្រួតពិនិត្យ Friends នៅលើគណនីហ្វេសប៊ុក (Facebook account)
- ចុចលើគណនីហ្វេសប៊ុក
(សូមពិនិត្យរូបខាងក្រោម)
- តាមរូបខាងក្រោមយើងឃើញថាគណនីហ្វេសប៊ុកមាន Friends ចំនួន៦៧នាក់ ។
(សូមពិនិត្យរូបខាងក្រោម)
ត្រួតពិនិត្យពីចំនួនអ្នកចូលចិត្ត នៅលើហ្វេសប៊ុកផេកដែលបានបង្កើតនៅជំហានទី០១
- ចុចលើ Home 
(សូមពិនិត្យរូបខាងក្រោម)
- តាមរូបខាងក្រោមយើងឃើញហ្វេសប៊ុកផេកមាន អ្នកចូលចិត្តចំនួន ០នាក់ ។
(សូមពិនិត្យរូបខាងក្រោម)
ជំហានទី០៣ - បម្លែង Friends នៅលើគណនីហ្វេសប៊ុកទៅជាអ្នកចូលចិត្ត (Like) ហ្វេសប៊ុកផេក (Facebook Page)
- ចុចលើសញ្ញាត្រីកោណពណ៌ស
- ចុចលើឈ្មោះហ្វេសប៊ុកផេក  
(សូមពិនិត្យរូបខាងក្រោម)
- ចុចលើ Profile to page tools 
(សូមពិនិត្យរូបខាងក្រោម)
- ចុចលើ Friends
- ហើយចុចលើ Select All 
- ហើយចុចលើ Next Button
(សូមពិនិត្យរូបខាងក្រោម)
- ហើយចុចលើ Finish Button ដើម្បីបញ្ចប់ ។
(សូមពិនិត្យរូបខាងក្រោម)
តោះឥឡូវយើងត្រលប់ទៅមើលពីអ្នកចូលចិត្ត (Like)
- ចុចលើ Home 
(សូមពិនិត្យរូបខាងក្រោម)
- តាមរូបខាងក្រោមយើងឃើញហ្វេសប៊ុកផេកមាន អ្នកចូលចិត្តចំនួន ៦៦នាក់ ។
(សូមពិនិត្យរូបខាងក្រោម)
សំគាល់:
ប្រសិនបើគណនីហ្វេសប៊ុករបស់មិត្តទាំងអស់គ្នាមាន Friends ចំនួន ៥,០០០នាក់ នោះបន្ទាប់ពីអនុវត្តតាមជំហានខាងលើ មិត្តទាំងអស់គ្នានឹងទទួលបានអ្នកចូលចិត្ត (Like) លើហ្វេសប៊ុកផេក របស់មិត្តទាំងអស់គ្នាចំនួន ៥,០០០ នាក់ដែរ ។
ដូច្នេះ  អេតមីនសូមផ្តល់យោបល់ថាមុនពេលធ្វើការបម្លែងគណនីហ្វេសប៊ុកទៅជា ហ្វេសប៊ុកផេក មិត្តទាំងអស់គ្នាត្រូវស្វែងរកមិត្តនៅក្នុងគណនីហ្វេសប៊ុកឲ្យបានច្រើនជាមុនសិន ។
មិត្តទាំងអស់គ្នាអាចទស្សនាវិដេអូនខាងក្រោមបន្ថែមបាន

Comments

Popular posts from this blog

របៀបពិនិត្យលុយក្លែងក្លាយក្រដាស ១០០ ដុល្លារ ស៊េរី ២០០៩

រូបភាពកូនសត្វ ស្អាតៗចំនួន ១៨ ដែលមិត្តទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានឃើញ

Knowledge - The Best Ways for Prevent ATM Skimmers from Stealing Your Money