ហាសហា ឲ្យរៀង កុំចេះតែហ៊ាន អាវ៉ា! តោះអានទាំងអស់គ្នា រឿងពិតប្រឌិតថែម 4141
សិស្សកំពូលខូចទាំងបួន
តាមពិតខ្ញុំមិនចង់រំលឹក នឹងលើកយករឿងនេះមកចែករំលែកនោះទេ តែដោយសារតែនឹកមិត្តសម្លាញ់ទាំងបីនាក់ខ្លាំងពេក ហើយនឹងចងរំលឹកអនុស្សាវរីយ៍ ជាមួយហ្នឹងពួកគេកាលពីរៀននៅវិទ្យាល័យជាមួយគ្នា ។ ថ្ងៃនេះបើរាប់ទៅគឺត្រូវហ្នឹងថ្ងៃដ៏អស្ចារ្យកាលពីប្រាំមួយឆ្នាំមុនដែលយើងទាំងបួននាក់ត្រូវប្រលងសងមុខវិជ្ជាស្ថិតិ នេះឯង គឺ ថ្ងៃទី ១១-១១-១១ ។
តោះរឿងនេះតំបូងឡើងគឺនៅថ្ងៃចុងក្រោយនៃឆ្នាំសិក្សានៅមហាវិទ្យាល័យន័រតុន លោកសាស្ត្រាចារ្យមុខវិជ្ជា ស្ថិតិបានមកប្រកាសថា ថ្ងៃនេះជាថ្ងៃសិក្សាចុងក្រោយនៃមុខវិជ្ជារបស់លោកគ្រូ ប៉ុន្តៃប្ធូនៗទាំងអស់គ្នាត្រូវមកប្រលងនៅថ្ងៃស្អែកឲ្យបានគ្រប់គ្រប់គ្នាណា ។ គ្រាន់តែឮដូច្នេះខ្ញុំ និងមិត្តសំឡាញ់របស់ខ្ញុំបីនាក់ទៀតសប្បាយរីករាយជាខ្លាំងព្រោះម៉ោងរបស់លោកគ្រូដែលយើងមិនចូលចិត្តបំផុតនឹងត្រូវបញ្ចប់នៅថ្ងៃស្អែកនេះហើយ ។
ពេលនោះអាសាលក៏បានហៅពួកយើងមកជុំគ្នាហើយនិយាយថា នែពួកយើងល្ងាចនេះគិតជប់លៀងចេញម្តងអីគ្នាយើង ?
ចំណែកអារដ្ឋា ក៏និយាយថាៈ អើនាំគ្នាទៅសប្បាយទៅ ក្រែងថ្ងៃស្អែកប្រលងបញ្ចប់មុខវិជ្ជាស្ថិតិអី
អាច័ន្ទ ក៏តបវិញថាៈ យីអានេះភ័យអីភ័យ វាមិនអីទេ កុំភ័យពេក វាមិនធ្លាក់ទេ ។
មើលទៅដូចមិនដាច់ស្រេចសោះ ខ្ញុំក៏បញ្ចេញយោបល់ អើ ចឹងទៅក៏ទៅតែកុំនៅយប់ពេកឆាប់មកវិញក្រែងបានមើលមេរៀនខ្លះ ឮអត់ ។
ពេលនោះទាំងអស់គ្នាក៏តបថា អើតោះសម្រេចចឹងចុះ ។ ចឹងជួបគ្នានៅម៉ោង៦ល្ងាច ចាំអញទៅយក អាបីនាក់ឯង (អាសាលនិយាយ) ។ ចឹងក៏បាន ។
មែនម៉ោង ៦ មិនទាន់ អាសាលក៏បានយកឡាន មកយកខ្ញុំ ហើយមានអាពីរនាក់ទៀតនៅក្នុងហ្នឹងស្រេចបាត់ទៅហើយ ។ ខ្ញុំក៏ឡើងឡានជាមួយពួកវា ។
ពួកក៏បានទៅហាងមួយនៅម្តុំកៀនស្វាយ ហាងហ្នឹង ឈ្មោះថា កូប្រា ប្រហែលជាម៉ោងជិតប្រាំពីរយប់ ។
ពួកយើងបាននៅជប់លាង រហូតដល់ុម៉ោងជិតដប់ អារដ្ឋា ក៏តឿនថា នែគ្នាយើងម៉ោងជិតដប់ហើយតិចទៅផ្ទះវិញមើលមេរៀនមិនទាន់ទៅ ។ អាច័ន្ទ ក៏តបថា យីអានេះភ័យអើយភ័យ ម៉េចម៉ាចាំសុំលោកគ្រូលើកពេលប្រលងទៅវាចប់បាត់ទៅ ចាំអញអ្នកនិយាយជាមួយលោកគ្រូ កំពុងតែសប្បាយផង វៃ ។ អស់វាចានឹងស្តី ខ្ញុំក៏ប្រាប់ទៅអាច័ន្ទថា ហ្នើយតាមវាទៅ ចឹងក៏ចឹងទៅចាំសុំលោកគ្រូលើកពេលប្រលងទៅ ។ ខ្ញុំចាំមិនភ្លេចគឺពួកយើងពិតជាសប្បាយមែននៅយប់នោះទោះជារៀងបារម្ភរឿងប្រលងនៅថ្ងៃស្អែកក៏ដោយ រហូតដលម៉ោងជិត បួនភ្លឺ ហើយក៏បានចាក់ចេញទៅដេកនៅផ្ទះជួលរបស់ខ្ញុំព្រោះពួកវាមិនអាចត្រលប់ទៅផ្ទះរបស់ខ្លួនបានទេ ។
ងើបឡើង! ងើបឡើង! សម្លេងអាច័ន្ទដាសពួកយើងឲ្យងើបអាសាលក៏សួរទៅអាសាលថាវាថីឯងអានេះទើបម៉ោង ៦ និង៥នាទីហ្នឹងអាច័ន្ទ ។ អាច័ន្ទក៏តបថាអើក្រែងថ្ងៃហ្នឹងប្រឡងអី? ម៉េចមិនទៅប្រលងទេអី? ចុះក្រែហែងប្រាប់ថា ហែងអ្នកដោះស្រាយសុំគ្រូលើកពេលប្រឡងអី (អាសាលសួរ) ។ អាច័ន្ទសើចហើយនិយាយថា អើម៉ោអញប្រាប់ពីវិធី ចាំស្តាប់អញ ទៅយកខោអាវមកពាក់ទៅប្រលង តែយកអាណារាងចាសៗតិចម៉ោ ហើយយកទឹកមកលាបខ្លួនឲ្យចេញដូចរាងញើស ហើយយកដីមកលាបលើខោអាចឲ្យរាងកខ្វក់បន្តិចទៅហើយទៅជាមួយយើងជួបលោកគ្រូ ។ ពួកយើងពិតជាឆ្ងល់ណាស់តែមើទៅវាដូចជាជឿជាក់ណាស់ ក្រោយរៀបចំរួចយើងទាំងអស់គ្នាក៏ឡើងឡានទៅសាលាជាមួយវា ។
ទៅដល់សាលាភ្លាមពួកយើងក៏នាំគ្នាទៅជួបលោកគ្រូនៅការិយាល័យសិក្សា ហើយក៏បានជួបលោកគ្រូ អាច័ន្ទក៏ចាប់ផ្តើមពោលទៅកាន់លោកគ្រូថា៖ សុំទោសលោកគ្រូម្សិលមិញពួកខ្ញុំបានចេញទៅពិធីអាពាហ៍ពិពាហ៍មួយកាលពីយប់មិញនៅរកាកោងហើយនៅតាមផ្លូវត្រលប់មកវិញ កងរថយន្តរបស់ខ្ញុំមួយបានផ្ទុះ ហើយដោយម៉ោងប្រហែលជាដប់យប់ទៅហើយ នៅតាមផ្លូវស្ងាត់ពេក ហើយមិនមានកង់សាគួរទៀត ដូច្នេះពួកខ្ញុំក៏សម្រេចចិត្តរុញរថយន្តរបស់ពួកយើងត្រលប់មកផ្ទះវិញទាំងយប់ក្រែងថ្ងៃនេះមកប្រលងបាន ។ ដូច្នេះពួកខ្ញុំមិនមានកំលាំង និងស្មារតី ដើម្បីធ្វើតេស្តនៅថ្ងៃនេះទេ ដូច្នេះខ្ញុំសូមស្នើសុំលើកគ្រូលើកពេលប្រលងទៅថ្ងៃក្រោយវិញ ។
ពេលនោះលោកគ្រូក៏បានគិតមួយសន្ទុះ ដោយពុំបានសួរនាំអ្វីទាំងអស់ ហើយក៏បានឆ្លើយតបថា៖ បានលោកគ្រូអនុញ្ញាតិឲ្យអ្នកទាំងបួននាក់ប្រលងនៅ៣ថ្ងៃក្រោយគឺថ្ងៃទី១១-១១-១១ នេះណា ។
ពួកយើងសប្បាយរីករាយជាខ្លាំងហើយក៏បានថ្លែងអំណរគុណលោកគ្រូ នឹងជម្រាបលា ។
ចេញផុតពីលោកគ្រូភ្លាមអាច័ន្ទ ក៏ពោលថាម៉េចជឿអញអត់វាងាយដូចបកចេកចឹង ហាស់ ហា!
ពួកយើងក៏និយាយស្រុះគ្នាថា អើល្អហើយអាច័ន្ទ ។
រឿងល្អបានមកដល់ហើយមិត្តទាំងអស់គ្នា គឺថ្ងៃទី១១-១១-១១ បានមកដល់ ពួកយើងទាំងបួននាក់បានមកកាន់សាលាដើម្បីប្រឡងដោយមិនខ្វាយខ្វល់នោះទេ ព្រោះពួកយើងមានពេលបីថ្ងៃសម្រាប់មើលមេរៀន ហើយជាពិសេសសម្រាប់ពួកយើងដែលជាសិស្សពូកែស្រាប់ តាមពិតមិនចាំបាច់ដល់ទៅ បីថ្ងៃនោះទេ គឺត្រឹមតែ១ថ្ងៃគឺគ្រប់គ្រាន់បាត់ទៅហើយ ។
ពេលមកដល់បន្ទប់ប្រឡង គឺលោកគ្រូបានចាំពួកយើងនៅក្នុងបន្ទប់ប្រលងរួចជាស្រេច ហើយនៅក្នុងបន្ទប់ប្រលង់ដ៏ធំ មានកៅអីអង្គុយប្រលងត្រឹមតែ ៤ប៉ុណ្ណោះ ហើយដាក់នៅទីតាំងផ្សេងៗគ្នានៅក្នុងបន្ទប់ (ខ្ញុំក៏គិតក្នុងចិត្តថាលោកគ្រូខ្លាចពួកខ្ញុំចម្លងគ្នាតែម្តង) តែសម្រាប់ពួកយើងគឺមិនមានអ្វីត្រូវភ័យនោះទេ ដូចបានជម្រាបជូនខាងលើអញ្ចឹង ។
តើអ្នកទាំងអស់គ្នាមានដឹងថាមានអ្វីកើតឡើងដែរឬទេ នៅពេលពួកយើងទទួលបានវិញ្ញាសារប្រលង?
គឺហួសចិត្តបំផុត នៅក្នុងវិញ្ញាសារប្រលងមានតែពីរសំណួរទេ គឺ៖
សំណួរទីមួួយ៖ ចូរបំពេញឈ្មោះរបស់អ្នក ។ (០១ពិន្ទុ)
សំណួរទីពីរ៖ តើកង់ឡានរបស់អ្នកដែលផ្ទុះពីថ្ងៃមុនដែលបណ្តាលឲ្យអ្នកមិនអាចមកប្រលងបាន ជាកង់ខាងៈ
(A) កង់មុខខាងឆ្វេង
(B) កង់មុខខាងស្តាំ
(C) កង់ក្រោយខាងឆ្វេង
(D) កង់ក្រោយខាងស្តាំ
ចូរជ្រើសរើសចម្លើយមួយដែលត្រឹមត្រូវ ។ (៩៩ពិន្ទុ)
ហាស់ហា ម៉េចហើយកូនសិស្សទាំងបួននាក់ ប្រាប់គ្រូថាកង់តែមួយទេផ្ទុះ ម៉េចក៏ចម្លើយ មានកង់ដល់ទៅបួនបានផ្ទុះ ហើយរុញម៉េចរួច ?
ចុងក្រោយខ្ញុំក៏សូមផ្តាំទៅប្អូនៗក្រោយថា
"ភូតច្រើន ច្រើនចាញ់អាត្មា" ឬ "មនុស្សគ្រប់រូបត្រូវមានភាពទទួលខុសត្រូវខ្ពស់"
Comments
Post a Comment