និទានគំនិត - កុំឲ្យតម្លៃមនុស្សត្រឹមតែសម្បកក្រៅ (ពិតដូចមិនពិត - មិនពិតដូចពិត)

និទានគំនិត


ថ្ងៃនេះខ្ញុំសុំធ្វើការចែករំលែកនូវរឿងមួយដែលខ្ញុំបានជួប នៅក្នុងភោជនីយដ្ឋានដែលមិនជាទំនើបប៉ុន្មាននោះទេ ហើយស្ថិតនៅឯជាយក្នុងរាជធានី ភ្នំពេញ ខ្ញុំបានឃើញបុរសវ័យជំទងម្នាក់មានអាយុប្រហែលជា ៣០ឆ្នាំជាង រឹកពារស្អាតបាត បើតាមខ្ញុំគិតប្រហែលជាអ្នកធ្វើការរាជការដែលមានឋានៈធំដុំហ្នឹងគេដែរហើយមើលទៅ ព្រោះខ្ញុំបានឃើញ នៅពេលដែលគាត់ដើរចុះពីឡានសុទ្ធតែមានអ្នកចេញមកបើកទ្វាររត់យន្តឲ្យ ។ បន្ទាប់ពី​ចុះពីរថយន្តខ្ញុំបានឃើញបុរសវ័យជំទង់នេះដើរទៅបើកទ្វារឲ្យបុរសចំណាស់ម្នាក់ ដែលស្លៀកពាក់សាមញ្ញ ប៉ុន្តែមើលទៅគាត់ដូចជាជរាណាស់ទៅហើយ ។ នៅពេលដែលគាត់ និងបុរសចំណាស់ចូលមកដល់ក្នុងហាងទើបខ្ញុំចំណាំបុរសចំណាស់បាន តាមពិតគាត់គឺជាភ្ញៀវរបស់ហាសនេះសោះហើយតាមខ្ញុំចាំ បុរសចំណាស់នេះខានមកហាងនេះប្រហែលជាជាងពីរឆ្នាំមកហើយ ហើយគាត់ចូលចិត្តហូបតែ នំបាវ មួយ និងតែក្រអូបមួយកែវប៉ុណ្ណោះ ។ ពេលចូលមកដល់ហាងភ្លាម បុរសវ័យជំទង់ក៏បានមកអង្គុយតុមួយនៅក្បែរខ្ញុំ ហើយក៏បានឪនទៅជិតបុរសចំណាស់ហើយនិយាយឮៗថា ពុកយើងមកដល់ហាងហើយ ចាំបន្តិចខ្ញុំហៅអាហារដែលពុកចូលចិត្តពិសារជូន! បន្ទាប់មកបុរសវ័យជំទង់ក៏បានហៅអ្នករត់តុ ហើយកុម្ម៉ងតែនំប៉ាវមួយ និងតែក្រអូបមួយកែវដូចពីមុនដដែល ។ ពេលអ្នករត់តុលើអាហារមកដល់ បុរសវ័យជំទងក៏លើកស្លាបព្រាបម្រុងនឹងហែកនំប៉ាវដើម្បី បញ្ចុកបុរសចំណាស់ តែបុរសចំណាស់បែជារាដៃឃាត់ បុរសចំណាស់ក៏ចាប់ផ្តើមហូបនំប៉ាវដោយខ្លួនឯង ដូចមុនតែ លើកនេះគឺមិនដូចជាលើកមុនៗទេ ព្រោះបុរសចំណាស់ហាក់ដូចជាជរាណាស់ទៅហើយ គាត់បានប្រើដៃរបស់គាត់ចាប់ហែកនំប៉ាវ យកមកពិសារ តែដោយវ័យកាន់តែជរា ធ្វើឲ្យដៃទាំងពីររបស់គាត់រញីរញ័រ ដែលបណ្តាលឲ្យកំទេចនំប៉ាវធ្លាក់រាយបាយពេញតុ និងធ្លាក់លើខោអាវ ហើយនឹងថែមទាំងប្រលាក់ពេញមាត់របស់គាត់  ប៉ុន្តែបុរសចំណាស់មើលទៅពិតជារីករាយណាស់ រីឯផ្ទៃមុខរបស់បុរសជំទង ទោះបីជាមើលទៅហាក់ដូចជាមានទុកព្រួយខ្លាំងណាស់ តែហាក់ដូចជាបង្កប់ទៅដោយភាពញញឹមសប្បាយរីករាយជាខ្លាំង ទោះបីជាមានមនុស្សជាច្រើនដែលកំពុងតែហូបក្នុងហាងជាមួយដែរនេះ បានបញ្ចេញឬកពារខ្ពើមរអើម និងមើលងាយពីការហូបចុចរបស់បុរសចំណាស់ក៏ដោយ ។ បន្ទាប់ពីបុរសចំណាស់ហូបនំប៉ាវ និងពិសារតែក្រអូបរួចរាល់ បុរសវ័យជំទង ក៏បានគ្រាបុរសចំណាស់ដើរទៅបន្ទប់ទឹក ធ្វើការសំអាតសំលាកបំពាក់ និងផ្ទៃមុខរបស់បុរសចំណាស់ ក៏បានធ្វើជាសញ្ញា ទៅអ្នកបើកឡានដែលកំពុងឈរចាំនៅឯក្រៅហាងឲ្យបើកឡានមកមុខហាង ហើយបុរសជំទងក៏បានគ្រាបុរសចំណាស់ដើរចេញទៅកាន់ឡាន និងលើកបុរសចំណាស់ចូលឡានរួចរាល់ បុរសជំទងក៏បានត្រលប់មកកាន់តុរបស់ខ្លួនវិញ និងបានអញ្ជើញថៅកែហាងមកគិត លុយ ។ តើមិត្តទាំងអស់គ្នាដឹងទេថាបុរសជំទងនោះនិយាយអ្វីខ្លះ ?
បុរសជំទង់បានក្រោកឈរ និងចាប់ផ្តើមនិយាយឡើងថា ខ្ញុំសូមអភ័យទោសដែលលោកឳពុករបស់ខ្ញុំបានធ្វើឲ្យប្រលាក់ប្រលូកតុ និងសកម្មភាពមិនល្អមួយចំនួន លោកពូ អ្នកមីង បងប្រុសបងស្រី ប្អូនប្រុស ប្អូនស្រី និងម្ចាស់ហាង ប៉ុន្តែដោយនេះជាបំណងចុងក្រោយរបស់លោកឳពុករបស់ខ្ញុំដែលចង់មកពិសារនំប៉ាវ និងតែក្រអូបនៅហាងនេះដោយផ្ទាល់ ទើបខ្ញុំសម្រេចចិត្តជូនគាត់មក ដូច្នេះអាហារព្រឹកនេះ សូមលោកថៅកែ ទូរទាត់ពីខ្ញុំទាំងអស់ចុះ ។ នៅពេលនោះក្នុងហាងទាំងមូលហាក់ស្ងប់ស្ងាត់មិនមាននណារនិយាយអ្វីសោះ បុរសជំទង់ក៏បានដកប្រាក់ប្រហែលជា២០០ដុល្លារដាក់លើតុ និងបានចាក ចេញ ស្រាប់តែ ខ្ញុំឃើញថៅកែហាង ស្ទុះទៅចាប់ដៃរបស់បុរសវ័យជំទងហើយស្រែកឡើងថា " ឈប់សិនប្អូនប្រុស " ពេលនោះអ្នកនៅក្នុងហាង ភ្ញាក់ជាខ្លាំង ហើយមានបុរសម្នាក់នៅកៀកនឹងតុដែលខ្ញុំរអ៊ូថា យី! ២០០ដុល្លារហើយអត់គ្រប់ទៀតគ្នងប្រហែលតែ១០នាក់សោះហ្នឹង!
តោះក្រឡេងទៅកាន់ម្ចាស់ហាងវិញពេលឃាត់បុរសវ័យជំទង់បានហើយ គាត់ក៏ទាញលុយ២០០ដុល្លារនោះហុចទៅឲ្យបុរសជំទងវិញ ហើយនិយាយថា ប្អូនប្រុសបានទូទាត់លុយរួចហើយ ។ បុរសជំទងភ្ញាក់ផ្អើលជាខ្លាំង តែមិនមែនតែបុរសជំទង់នោះទេ មនុស្សនៅក្នុងហាងទាំងអស់គ្នាក៏ភ្ញាក់ផ្អើលផងដែរ ព្រោះថាជាក់ស្តែងគឺបុរសជំទង់មិនទាន់បានទូទាត់ប្រាក់នោះទេ ។ បុរសជំទង់ក៏ពោលទៅកាន់ម្ចាស់ហាងថា បងប្រុសច្រលំហើយខ្ញុំមិនទាន់បានទូទាត់ប្រាក់ឲ្យនោះទេ ។ បុរសម្ចាស់ហាងក៏ពោលតបទៅវិញថាៈ ខ្ញុំមិនច្រលំទេ គឺប្អូនប្រុសបានទូទាត់រួចរាល់ហើយ ហើយការទូទាត់របស់ប្អូនប្រុសមិនមែនជាសាច់ប្រាក់នោះទេ គឺ ជាមួយនឹងភាពកត្តញូតធ៌មរបស់ប្អូនប្រុសជាមួយអ្នកមានគុណ ទោះបីជាមានការមាក់ងាយមើលលើមើលក្រោមចំពោះប្អូនប្រុសយ៉ាងណាក៏ដោយ នេះហើយជាមេរៀនដែលប្អុនបានបង្ហាញ និងបង្រៀនដល់អ្នកដ៏ទៃ ទោះបីជាខ្លួនមានឋានៈខ្ពង់ខ្ពស់ មានការសិក្សាខ្ពស់ ក៏ប្អូនមិនភ្លេចពីតួនាទីរបស់កូនដែលត្រូវធ្វើតបជូនអ្នកមានគុណ ។
អត្ថបទនេះបានបង្ហាញពីគំនិតត្រូវពិចារណាពីរចំណុច៖
១- មិនត្រូវវាយតម្លៃនណារម្នាក់ភ្លាមៗនេះទេ (បុរសអង្គុយតុក្បែរខ្ញុំពេបជ្រាយឲ្យម្ចាស់ហាង)
២- កូនៗត្រូវតបស្នងអ្នកមានគុណរបស់ខ្លួនឲ្យបានល្អ

Comments

Post a Comment

Popular posts from this blog

របៀបពិនិត្យលុយក្លែងក្លាយក្រដាស ១០០ ដុល្លារ ស៊េរី ២០០៩

ពាក្យថា " ម៉ែ " ខ្លីពិត ហើយតើមានកូនក្នុងលោកប៉ុន្មានដែលយល់ពីពាក្យនេះ!

រូបភាពកូនសត្វ ស្អាតៗចំនួន ១៨ ដែលមិត្តទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានឃើញ