ចំណេះដឹង - របៀបធ្វើជើងទម្រដាក់ទៀនពីដបទឹកសុទ្ធ
របៀបធ្វើជើងទម្រដាក់ទៀន
តោះចូលរួមសំអាតបរិដ្ឋានយើងឲ្យស្រស់ស្អាតជៀសវាងពីការបំពុលផ្សេងៗ ។ ដូច្នេះដើម្បីជួយសំអាតបរិដ្ឋានយើងពីការបំពុលផ្សេងៗ ជាពិសេសពីដបទឹកសុទ្ធ (មិនងាយរលាយទេគឺមានរយៈពេល៩៩ឆ្នាំឯណោះ) ថ្ងៃនេះអេដមីន សូមបង្ហាញជូនពីការធ្វើជើងទម្រដាក់ទៀន ដែលធ្វើពីដប់ទឹកសុទ្ធ ដែលអាចឲ្យបងប្អូនកាន់ដើរហើយមិនរលាកដៃដោយសារតែទឹកទៀនដែលបានឆេះហូរចុះមក ។ ដើម្បីធ្វើទម្រជើងដាក់ទៀន យើងត្រូវមានសម្ភារៈចាំបាច់ដូចខាងក្រោមៈ
1) ដប់ទឹកសុទ្ធចំនួនពីរ
2) ទៀនមួយដឹើម
ឧបករណ៍ប្រើប្រាស់ចាំបាច់ដើម្បីជាជំនួយក្នុងការផលិតៈ
1) កាវ ឬកាំភ្លើងបាញ់កាវ
2) កន្រ្តៃ
សំគាល់ៈ
សូមបងប្អូនប្រុងប្រយ័ត្នផងដែរប្រយ័ត្នឆេះ ។
Comments
Post a Comment