ពេលខ្លះបរាជ័យរឿងមួយ មិនប្រាកដថាបរាជ័យគ្រប់រឿងនោះទេ ដូចមានក្នុងអត្ថបទនេះអញ្ចឹង បើមិនជួបរឿងបរាជ័យទេ នោះ.....

ផ្លូវជិវិតវែងឆ្លាយ បរាជ័យរឿងមួយ អាចជាឱមាសសម្រាប់រឿងមួយទៀត


ក្នុងទីក្រុងមួយក្រោមអាកាសធាតុដ៏ត្រជាក់ មានបុរសកំសត់ម្នាក់កំពុងតែធ្វើដំណើរនៅតាមដងផ្លូវ ដែលពោរពេញទៅដោយទឹកកកដ៏ក្រាសឃ្មឹក ដើម្បីស្វែងរកការងារធ្វើពីកន្លែងមួយទៅកន្លែងមួយ យូៗម្តងឃើញបុរសកំសត់ឈរស្ងៀមហើយងើយមុខសម្លឹងមើលទៅផ្ទៃមេឃដោយទឹកមុខស្រងូតស្រងាត់ជាទីបំផុត ហើយក៏បន្តដំណើរទៅមុខទៀត ។

មួយស្របកក្រោយមកបុរសកំសត់ក៏បានធ្វើដំណើរមកដល់សាលារៀនមួយ ហើយបានឃើញសេចក្តីប្រកាសជ្រើសរើសរកអ្នកយាមសាលាជាបន្ទាន់ ។ បុរសកំសត់ក៏បានដើរចូលទៅក្នុងការិយាល័យរបស់សាលារៀនហើយបានជួបជាមួយអ្នកទទួលពាក្យ ហើយបានប្រាប់ថាគាត់មកដាក់ពាក្យជាអ្នកយាមសាលា ។ បន្ទាប់ពីទទួលបានការស្នើសុំពីបុរសកំសត់ អ្នកទទួលពាក្យក៏បានពោលទៅកាន់បុរសកំសត់ថា សូមរងចាំបន្តិចខ្ញុំជូនព័ត៌មានទៅលោកនាយកធនធានមនុស្សបន្តិច ។ បន្ទាប់ពីនិយាយទូរស័ព្ទលើតុប្រហែលជា៣នាទី អ្នកទទួលពាក្យក៏បានពោលមកកាន់បុរសកំសត់ថា ដោយសាលាមានតម្រូវការបន្ទាន់អញ្ចឹងសូមលោកអញ្ជើញមកតាមខ្ញុំទៅជួបលោកនាយកធនធានមនុស្សដោយផ្ទាល់  ។ បុរសកំសត់ក៏បានដើរតាមអ្នកទទួលពាក្យរហូតដល់បន្ទប់មួយដែលមានបុរសចំណាស់ម្នាក់កំពុងតែអង្គុយរងចាំរួចជាស្រេច ហើយអ្នកទទួលពាក្យក៏បានពោលទៅកាន់បុរសនោះថា សូមគោរពលោកនាយក អ្នកដាក់ពាក្យបានមកដល់ហើយ ។ បុរសចំណាស់នោះក៏បានឆ្លើយតបវិញថាអរគុណ ហើយក៏បានឲ្យអ្នកទទួលពាក្យនោះចាកចេញទៅវិញចុះ ។ បន្ទាប់អ្នកទទួលពាក្យចាកចេញ បុរចំណាស់បានសាក់សួរបុរសកំសត់ជាច្រើន រហូតដល់វិនាទីចុងក្រោយ បុរសចំណាស់ក៏បានបញ្ជាក់ទៅកាន់បុរសកំសត់ថា ចូលរួមអប់អរលោកផងពេលនេះខ្ញុំសម្រេចចិត្តទទួលយកលោកមកធ្វើជាអ្នកយាមនៅសាលាររបស់យើងហើយ (ពេលនោះបុរសកំសត់ហាក់មានអរម្មណ៍រីករាយជាខ្លាំង) ប៉ុន្តែខ្ញុំស្នើសុំលោកបំពេញលេខទូរស័ព្ទ ឬអ៊ីមែលដើម្បីយើងខ្ញុំទំនាក់ទំនងទៅកាន់លោកពីពេលវេលាដែលត្រូវមកបំពេញការងារ ។ ពេលនោះនៅលើផ្ទៃមុខរបស់បុរសកំសត់ក៏ប្រែប្រួលទៅជាស្រពាប់ស្រពោនវិញ ហើយតបទៅកាន់បុរសចំណាស់វិញថា សូមទោសលោកប្រធាន ខ្ញុំពុំមានទូរស័ព្ទទំនាក់ទំនងទេ សូម្បីតែ អ៊ីមែលក៏ខ្ញុំពុំមានដែរ ។ ឮដូច្នេះបុរសចំណាស់ក៏បានតបមកកាន់បុរសកំសត់វិញថា បើលោកមិនមានទូរស័ព្ទ ឬអ៊ីមែល ដើម្បីទំនាក់ទំនង តើធ្វើម្តេចខាងសាលាអាចទាក់ទងលោកមកធ្វើការបាន ដូច្នេះមានន័យថាសាលាក៏មិនអាចទទួលលោកឲ្យធ្វើការបានដែរ ព្រោះមិនអាចទំនាក់ទំនងទៅលោកបាន ដូច្នេះសាលាសុំទោសលោក ព្រោះមិនអាចទទួលយកលោកឲ្យធ្វើការបាន ។ បុរសកំសត់ក៏ឱនមុខចុះរួចជម្រាបលា និងងើបឡើងចាក់ចេញ ទៅ ។ ពេលចាកចេញមកដល់ខាងក្រៅសាលា ពេលនោះមេឃកំពុងតែធ្លាក់ព្រិល អមជាមួយតំណក់ទឹកជាខ្លាំង បុរសកំសត់ក៏ស្រាប់តែមានគំនិតមួយ ហើយបានលូកទៅក្នុងហោប៉ាវខោរបស់ខ្លួនឃើញមានលុយប្រមាណជា១០ដុល្លារ ហើយក៏បានដើរទៅកាន់ហាងមួយ ហើយបានចំណាយលុយទាំងអស់របស់ខ្លួនទិញបានឆ័ត្រចំនួន ៥ ហើយក៏បានបកមកកាន់សាលាវិញ ដោយឈររងចាំនៅមុខច្រកទ្វារចេញរបស់សាលា ប្រាំនាទីក្រោយមក សាលារៀនបានបន្លឺសម្លេងជួងឡើង ដែលបញ្ជាក់ថាដល់ពេលដែលសិស្សត្រូវចេញពីសាលាហើយចំពេលដែលព្រិលអមនឹងតំណក់ទឹកកំពុងតែធ្លាក់ចុះមករិតតែខ្លាំងល្មម ដែលជាអំណោយផលដល់បុរសកំសត់ក្នុងការលក់ឆ័ត្ររបស់ខ្លួនល្មម មិនដល់៥នាទីបុរសកំសត់អាចរកចំណូលបាន១០ដុល្លារពីឆ័ត្រទាំង ៥ របស់ខ្លួន បុរសកំសត់ក៏បានយកប្រាក់២០ដុល្លារដែលរកបានពីឆ័ត្រទាំងប្រាំមុនទៅទិញឆ័ត្របានចំនួន ១០ ហើយយកមកលក់នៅទីតាំងដដែលទៀត មិនដល់រយៈពេល២ម៉ោងផង បុរសកំសត់បានត្រលប់មកផ្ទះរបស់គាត់វិញជាមួយនឹងទឹកប្រាក់រហូតដល់ជិត ៦០០ដុល្លារ ។ មិនយូរប៉ុន្មានបុរសកំសត់ ក៏បានទិញកង់ ហើយបន្តិចម្តងៗក្រោយមកបុរសកំសត់បានទិញរទេះ ដើម្បីជាជំនួយក្នុងការដឹកជញ្ជូន ឆ័ត្ររបស់ខ្លួនទៅលក់តាមទីតាំងនានា ។
ប្រាំឆ្នាំក្រោយមកបុរសកំសត់បានក្លាយទៅជាអ្នកជំនួញដ៏ធំលើជំនួញឆ័ត្រ ក្នុងប្រទេស ហូឡង់ ។ បុរសកំសត់ក៏ចាប់ផ្តើមមានផែនការរៀបចំអនាគត់គ្រួសាររបស់គាត់ គាត់ក៏បានសម្រេចចិត្តទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងដើម្បីទិញធានារ៉ាប់រងជិវិត ។

បន្ទាប់ពីពិភាក្សាគ្នាចប់ ភ្នាក់ងារធានារ៉ាប់រង ក៏បានសួររក អស័យដ្ឋានអ៊ីមែល របស់បុរសកំសត់ បុរសកំសត់ក៏បានឆ្លើយតបទៅកាន់ភ្នាក់ងារធានារ៉ាប់រងថា " សូមទោស ខ្ញុំមិនមានអ៊ីមែលទេ " ។ ស្រាប់តែភ្នាក់ងារធានារ៉ាប់រង ភ្ញាក់ហើយពោលមកកាន់បុរសកំសត់ថា " ឱព្រះជាម្ចាស់! មិនគួរឲ្យជឿសោះថា លោកមិនមានអ៊ីមែល តែលោកបានបង្កើតអាណាចក្រនៃជំនួញរបស់លោកស្ទើរតែពេញផ្ទៃប្រទេសហូឡង់ទៅហើយ " ហើយពោលបន្តថា " តើលោកសាកស្រម៉ៃមើលបើលោកមានអ៊ីមែលមួយមិនដឹងថាមុខជំនួញរបស់លោកនឹងទៅជាយ៉ាងណា? "
បន្ទាប់ពីឮប្រយោគរបស់ភ្នាក់ងារធានារ៉ាប់រង បុរសកំសត់ក៏នៅស្ងៀមគិតបន្តិច ហើយតបទៅ ភ្នាក់ងារធានារ៉ាប់រង ថា  " អ្នកយាមនៅសាលា "

គំនិតគួរសិក្សាពីអត្ថបទខាងលើ៖ កុំអស់សង្ឃឹម និងត្រូវចេះឆក់ឱកាសភ្លាមៗ ពេលឱកាសមកដល់ ។

Comments

Popular posts from this blog

របៀបពិនិត្យលុយក្លែងក្លាយក្រដាស ១០០ ដុល្លារ ស៊េរី ២០០៩

ពាក្យថា " ម៉ែ " ខ្លីពិត ហើយតើមានកូនក្នុងលោកប៉ុន្មានដែលយល់ពីពាក្យនេះ!

រូបភាពកូនសត្វ ស្អាតៗចំនួន ១៨ ដែលមិត្តទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានឃើញ