រឿងកំប្លែងខ្លីៈ អ្នកប្រាកដជាមានកូនប្រុសដ៏ល្អម្នាក់ហើយមើលទៅ

អ្នកប្រាកដជាមានកូនប្រុសដ៏ល្អម្នាក់


កាលពីថ្ងៃអាទិត្យមុន ខ្ញុំបានទៅញ៉ាំអាហារពេលព្រឹកនៅក្នុងភោជនីដ្ឋានដ៏ធំមួយស្ថិត ជិតស្ថានទូតអាមេរិក ។ ពេលកំពុងញ៉ាំគុយទាវ ក៏មានស្រ្តីពីនាក់អាយុប្រហែលជា ៤០ឆ្នាំជាង ចូលមកអង្គុយតុក្បែរខ្ញុំ ។ ក្រោយពីកុម្មង់អាហារ រួចរាល់ស្រ្តីទាំងពីរក៏ចាប់ផ្តើមជជែកគ្នា " សូមទោសបាទ អេតមីនគ្មានបំណងលួចស្តាប់ការសន្ទនា​របស់គេរ៉េ " តែបើបានដឹងពីការសន្ទនារបស់គាត់មិត្តទាំងអស់គ្នាប្រាកដជាផ្ទុះសំណើចប៉ះជើងជាមិនខាន ។ ហាស់ហា!😂😂 សូមសើចមួយសិន😅😅 ! តោះស្តាប់ជាមួយអេតមីន តែហាមសើចឮៗ ណា!
ស្រី្តទីមួយ៖ អេយាយបិ! ម៉ារយៈនេះឃើញយាយឯងដូចជាមិនសប្បាយចិត្តសោះចឹង?
ស្រី្តទីពីរ៖ ឲ្យគ្នាសប្បាយចិត្តម៉េចបើកូនប្រុសខ្ញុំវាយ៉ាប់ពេក រាល់ថ្ងៃនឹងវាធ្វើបាបឯងអើយធ្វើបាប ។
ស្រី្តទីមួយ៖ កុំពិបាកចិត្តពេកចាស់អស់ហើយ តែតិចទៀតទៅវាលែងអីហើយ ។
ស្រី្តទីពីរ៖ អើ! មានតែចាំមើលទេចឹងនោះព្រោះ ថាក៏ថា ស្តីក៏ស្តី តែវានៅតែមិនស្តាប់ ៕ ហ៊ឺ!
ស្រី្តទីមួយ៖ ល្អ ហើយចឹង កុំពិបាកចិត្តពេក ។
ស្រី្តទីពីរ៖ អូ! គ្នាភ្លេច ហើយម៉េចហើយកូនប្រុសឯង ?
ស្រី្តទីមួយ៖ កូនប្រុសគ្នា ?  " ស្រ្តីទីមួយភ្ញាក់ "
ស្រី្តទីពីរ៖ អើនឹងហើយមានសួរកូនពីណាទៀត យី!
ស្រី្តទីមួយ៖ អើកូនប្រុសគ្នាគឺជាកូនប្រុសដ៏ល្អម្នាក់!
ស្រី្តទីពីរ៖ ចឹងផង ហើយកូននឹងដែលលេងល្បែងស៊ីសងទេ?
ស្រី្តទីមួយ៖ គេមិនចេះលេងទេ ។
ស្រី្តទីពីរ៖ ហើយចឹង មានសង្សារនៅ ?
ស្រី្តទីមួយ៖ គេមិនទាន់មានទេ ។
ស្រី្តទីពីរ៖ ហើយចុះចេះជក់បារីទេ ?
ស្រី្តទីមួយ៖ បារី ឬ? គឺរឹតតែមិនចេះទៅទៀត ។
ស្រី្តទីពីរ៖ យីល្អដល់ហើយកូនប្រុសឯងនេះ អូសសុំសួរមួយទៀត គេចេះផឹកស្រាអត់ចឹង?
ស្រី្តទីមួយ៖ យីឯងនេះសួរៗដល់ហើយណ! ស្រាក៏គេមិនចេះដែរចាស!
ស្រី្តទីពីរ៖ ហើយចឹងគេមានដែលដើរលេង ហើយមកផ្ទះវិញនៅពេលយប់ជ្រៅដែរឬទេ?
ស្រី្តទីមួយ៖ សូមទោសចាស កូនប្រុសខ្ញុំរឹតតែមិនចេះទៀតអាហ្នឹងនោះ គឺនៅតែផ្ទះទេចាស ។
ស្រី្តទីពីរ៖ យីនៅតែផ្ទះចឹង មានដែលរករឿង ឬបង្ករបញ្ហាជាមួយអ្នកជិតខាងអត់ចឹង ?
ស្រី្តទីមួយ៖ រករឿងក្នុងផ្ទះឬ ដូចជាមិនបញ្ហាទេ រឿងនេះនោះ ឯជាមួយអ្នកជិតខាងវិញមានតែគេជូលចិត្តហើយឧស្សាហ៍មកលេងជាមួយទៅវិញទេ ។
(វ៉ាវ! មកដល់ត្រឹមនេះអេតមីន ក៏កើតមានចិត្តលួចសរសើរស្រ្តីទីមួយដែលមានសំណាងមែនទែន ព្រោះមានកូនម្នាក់ដែលល្អអី ល្អយ៉ាងនេះ)
ស្រី្តទីពីរ៖ មិនងាយមានទេក្នុងលោកនេះ ។ បើដូចឯងរៀបរាប់មែន ខ្ញុំហ៊ានទាយថាឯងពិតជាមានកូនប្រុសដ៏ល្អម្នាក់ក្នុងលោកនេះ ។
ស្រី្តទីមួយ៖ អូយចឹងផងគ្នាអរគុណឯងណាស់សម្លាញ់ដែលបានសរសើរកូនប្រុសគ្នា ។
ស្រី្តទីពីរ៖ អូ! គ្នាភ្លេច តើកូនប្រុសឯងអាយុប៉ុន្មានហើយ ?
ស្រី្តទីមួយ៖ អាយុកូនប្រុសគ្នា ឬ ?
ស្រី្តទីពីរ៖ ហ្នឹងហើយ ។
ស្រី្តទីមួយ៖ នៅថ្ងៃសុក្រក្រោយ មានអាយុប្រាំមួយខែហើយ ។
ស្រី្តទីពីរ៖ OMG!
ដាច់ផ្ងាដល់អេតមីនទៀត ហាស់ហា!

Comments

Popular posts from this blog

របៀបពិនិត្យលុយក្លែងក្លាយក្រដាស ១០០ ដុល្លារ ស៊េរី ២០០៩

ពាក្យថា " ម៉ែ " ខ្លីពិត ហើយតើមានកូនក្នុងលោកប៉ុន្មានដែលយល់ពីពាក្យនេះ!

រូបភាពកូនសត្វ ស្អាតៗចំនួន ១៨ ដែលមិត្តទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានឃើញ