មើលឃើញរូបចង់តាឆើច ណ្ហើយចឹងក៏ចឹងទៅញញឹមឲ្យបានច្រើន សំណាងនឹងមកតាមក្រោយ

១- អាហារផ្អូមជូរ           ផុតកាលប្រើយូរ           គ្មានអនាម័យ
     កុំបរិភោគ               កើតរោគចង្រៃ            ត្រូវចោលឲ្យឆ្ងាយ
                                      ក្នុងធុងសំរាម ។
២- ស៊ុតសាច់បន្លៃ         ផ្លែឈើជាំប៉ែ                រុយរោមដិតដាម
     ស្អុយរលួយវ៉ល់           បន្សល់រោគតាម          ពុកម៉ែយើងហាម
                                      កុំបរិភោគ ។
៣- ដូចមុខក្រញូវ         ក្រគ្រប់រដូវ                   រស់រងទុក្ខសោក
      ក្រញាតិខ្វះមិត្ត       ឆ្ងាយជិតមិនរក           រស់គ្មានជ័យជោគ
                                      អ័ព្ទអន់រាសី ។
៤- ក្រញូវគេស្អប់           មិនចង់ប្រសព្វ            ទោះទាំងប្រុសស្រី
     អាហារបាត់រស        ផ្អូមអស់តម្លៃ               គេចោលរាល់ថ្ងៃ
                                     ខ្លាចខូចសុខភាព ។


ដកស្រង់ពីសៀវភៅ តំបូន្មាន រៀបរាងដោយ លោក ចាន់សេរី

Comments

Popular posts from this blog

របៀបពិនិត្យលុយក្លែងក្លាយក្រដាស ១០០ ដុល្លារ ស៊េរី ២០០៩

ពាក្យថា " ម៉ែ " ខ្លីពិត ហើយតើមានកូនក្នុងលោកប៉ុន្មានដែលយល់ពីពាក្យនេះ!

រូបភាពកូនសត្វ ស្អាតៗចំនួន ១៨ ដែលមិត្តទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានឃើញ