Posts

Showing posts from November, 2017

របៀបពិនិត្យលុយក្លែងក្លាយក្រដាស ១០០ ដុល្លារ ស៊េរី ២០០៩

Image
វិធីមើលលុយក្លែងក្លាយក្រដាស ១០០ ដុល្លារ ស៊េរី ២០០៩ ការណែនាំពីប្រភេទក្រដាសប្រាក់ក្លែងក្លាយ ប្រភេទក្រដាសប្រាក់ក្លែងក្លាយប្រភេទលេខ ២  ប្រភេទក្រដាសប្រាក់ក្លែងក្លាយប្រភេទលេខ ១  តោះមកតាមដានពីការប្រៀបធៀបគុណភាពក្រដាសប្រាក់ម្តង យោងតាមការប្រៀបធៀបរវាងក្រដាសប្រាក់ពិត និងក្រដាសប្រាក់ក្លែងក្លាយ (សែន) ខាងលើយើងអាចដឹងតាមរយៈប្រាំ (៥) ចំណុចដូចខាងក្រោមៈ ១- អក្សរតួទីពីរ នៃលេខមាលា (L L 29929929 A) ខុសពីតួអក្សរដែលស្ថិតនៅក្រោមលេខមាលាផ្នែកខាងឆ្វេងលើត្រាសហព័ន្ធ ( F 6) សូមមើលរូបខាងលើ ។ ២- ក អាវនៅលើសាច់ប្រាក់ក្លែងក្លាយមានលក្ខណៈរលោង (មិនមានសភាពគ្រើមដូចក្រដាសពិត) ៣- ខ្សែពណ៌ស្វាយ (3D Ribbon) មិនមានចលនាទេនៅពេលផ្អៀងក្រដាសប្រាក់ចុះឡើង ។ ៤- នៅពេលផ្អៀងក្រដាសប្រាក់ចុះឡើងលេខ 100 នៅជ្រុងខាងក្រោមផ្នែកខាងស្តាំនៃក្រដាសប្រាក់មិនមានប្រែពណ៌ពីទង់ដែង ទៅពណ៍បៃតងដូចជាក្រដាសពិតនោះទេ ។ ៥- មិនមានរូបណ្តុះផុសចេញនោះទេ ។ ក្រៅពីចំណុចទាំងប្រាំខាងលើ យើងក៏អាចសំគាល់ថាជាសាច់ប្រាក់ពិតឬក្លែងក្លាយបានផងដែរ ដោយមើលលើចំណុចពីរទៀតដូចខាងក្រោមៈ ១- ក្រដាសប្រាក់ក្លែងក្លាយមានសភាពរលោងដូចជាក្រដាសធម្មតា...

និទានគំនិត - កុំឲ្យតម្លៃមនុស្សត្រឹមតែសម្បកក្រៅ (ពិតដូចមិនពិត - មិនពិតដូចពិត)

Image
និទានគំនិត ថ្ងៃនេះខ្ញុំសុំធ្វើការចែករំលែកនូវរឿងមួយដែលខ្ញុំបានជួប នៅក្នុងភោជនីយដ្ឋានដែលមិនជាទំនើបប៉ុន្មាននោះទេ ហើយស្ថិតនៅឯជាយក្នុងរាជធានី ភ្នំពេញ ខ្ញុំបានឃើញបុរសវ័យជំទងម្នាក់មានអាយុប្រហែលជា ៣០ឆ្នាំជាង រឹកពារស្អាតបាត បើតាមខ្ញុំគិតប្រហែលជាអ្នកធ្វើការរាជការដែលមានឋានៈធំដុំហ្នឹងគេដែរហើយមើលទៅ ព្រោះខ្ញុំបានឃើញ នៅពេលដែលគាត់ដើរចុះពីឡានសុទ្ធតែមានអ្នកចេញមកបើកទ្វាររត់យន្តឲ្យ ។ បន្ទាប់ពី​ចុះពីរថយន្តខ្ញុំបានឃើញបុរសវ័យជំទង់នេះដើរទៅបើកទ្វារឲ្យបុរសចំណាស់ម្នាក់ ដែលស្លៀកពាក់សាមញ្ញ ប៉ុន្តែមើលទៅគាត់ដូចជាជរាណាស់ទៅហើយ ។ នៅពេលដែលគាត់ និងបុរសចំណាស់ចូលមកដល់ក្នុងហាងទើបខ្ញុំចំណាំបុរសចំណាស់បាន តាមពិតគាត់គឺជាភ្ញៀវរបស់ហាសនេះសោះហើយតាមខ្ញុំចាំ បុរសចំណាស់នេះខានមកហាងនេះប្រហែលជាជាងពីរឆ្នាំមកហើយ ហើយគាត់ចូលចិត្តហូបតែ នំបាវ មួយ និងតែក្រអូបមួយកែវប៉ុណ្ណោះ ។ ពេលចូលមកដល់ហាងភ្លាម បុរសវ័យជំទង់ក៏បានមកអង្គុយតុមួយនៅក្បែរខ្ញុំ ហើយក៏បានឪនទៅជិតបុរសចំណាស់ហើយនិយាយឮៗថា ពុកយើងមកដល់ហាងហើយ ចាំបន្តិចខ្ញុំហៅអាហារដែលពុកចូលចិត្តពិសារជូន! បន្ទាប់មកបុរសវ័យជំទង់ក៏បានហៅអ្នករត់តុ ហើយកុម្ម៉ងតែនំប៉ាវមួយ និងតែក្រអូបមួយកែវដូចពីមុនដដែល ។ ពេលអ្នករត់តុល...

ហាសហា ឲ្យរៀង កុំចេះតែហ៊ាន អាវ៉ា! តោះអានទាំងអស់គ្នា រឿងពិតប្រឌិតថែម 4141

Image
សិស្សកំពូលខូចទាំងបួន តាមពិតខ្ញុំមិនចង់រំលឹក នឹងលើកយករឿងនេះមកចែករំលែកនោះទេ តែដោយសារតែនឹកមិត្តសម្លាញ់ទាំងបីនាក់ខ្លាំងពេក ហើយនឹងចងរំលឹកអនុស្សាវរីយ៍ ជាមួយហ្នឹងពួកគេកាលពីរៀននៅវិទ្យាល័យជាមួយគ្នា ។ ថ្ងៃនេះបើរាប់ទៅគឺត្រូវហ្នឹងថ្ងៃដ៏អស្ចារ្យកាលពីប្រាំមួយឆ្នាំមុនដែលយើងទាំងបួននាក់ត្រូវប្រលងសងមុខវិជ្ជាស្ថិតិ នេះឯង គឺ ថ្ងៃទី ១១-១១-១១ ។  តោះរឿងនេះតំបូងឡើងគឺនៅថ្ងៃចុងក្រោយនៃឆ្នាំសិក្សានៅមហាវិទ្យាល័យន័រតុន លោកសាស្ត្រាចារ្យមុខវិជ្ជា ស្ថិតិបានមកប្រកាសថា ថ្ងៃនេះជាថ្ងៃសិក្សាចុងក្រោយនៃមុខវិជ្ជារបស់លោកគ្រូ ប៉ុន្តៃប្ធូនៗទាំងអស់គ្នាត្រូវមកប្រលងនៅថ្ងៃស្អែកឲ្យបានគ្រប់គ្រប់គ្នាណា ។ គ្រាន់តែឮដូច្នេះខ្ញុំ និងមិត្តសំឡាញ់របស់ខ្ញុំបីនាក់ទៀតសប្បាយរីករាយជាខ្លាំងព្រោះម៉ោងរបស់លោកគ្រូដែលយើងមិនចូលចិត្តបំផុតនឹងត្រូវបញ្ចប់នៅថ្ងៃស្អែកនេះហើយ ។  ពេលនោះអាសាលក៏បានហៅពួកយើងមកជុំគ្នាហើយនិយាយថា នែពួកយើងល្ងាចនេះគិតជប់លៀងចេញម្តងអីគ្នាយើង ?  ចំណែកអារដ្ឋា ក៏និយាយថាៈ អើនាំគ្នាទៅសប្បាយទៅ ក្រែងថ្ងៃស្អែកប្រលងបញ្ចប់មុខវិជ្ជាស្ថិតិអី អាច័ន្ទ ក៏តបវិញថាៈ យីអានេះភ័យអីភ័យ វាមិនអីទេ កុំភ័យពេក វាមិនធ្លាក់ទេ ។ មើលទៅដូចមិន...

How to make easy paper spiner

Image
Don't forget to subscribe my channel for new...

ដូចអត្ថបទហ្នឹងមែនអត់មិត្តទាំងអស់គ្នា ? បើចឹងមែនតោះយើងសាកអនុវត្តតាមទាំងអស់គ្នា គឺត្រូវស្រឡាញ់អ្វីដែលយើងមាន

Image
ត្រូវស្រឡាញ់អ្វីដែលយើងកំពុងមាន ១- អ្នករស់នៅក្នុងផ្ទះមួយដ៏កក់ក្តៅហើយ តែបែរជាចូលចិត្តទៅរស់នៅជាមួយអ្នកដ៏ទៃ ទៅវិញ ។ ២- អ្នកមានគ្រួសារមួយដ៏មានសុភមង្គល់រួចទៅហើយ តែអ្នកបែជាមិនដែលចំណាយពេលវេលាជាមួយពួកគេទៅវិញ ។ ៣- អ្នកមានរស់នៅក្បែរអាងហែលទឹកដ៏ល្អមួយតែអ្នកមិនដែលទៅហែលទឹក ៕ ៤- អ្នករស់នៅក្បែរទីតាំងដ៏ស្រស់ស្អាត (មានព្រះបរមរាជវាំង ឬទន្លេ ឬសមុទ្រ ឬភ្នំ ឬទឹកធ្លាក់ ឬក៏ប្រាសាទដ៏ស្រស់ស្អាត) តែអ្នកមិនដែលទៅកំសាន្តទៅវិញ ។ ៥- អ្នកមានជំនាញដ៏ពូកែខាងធ្វើម្ហូបអាហារដ៏មានរស់ជាតិ តែអ្នកបែរជាមិនធ្វើ ហើយទៅជាចំណាយពេលវេលា និងប្រាសកាក ទៅញ៉ាំអាហារនៅខាងក្រៅទៅវិញ ។ ៦- អ្នកមានពេលវេលាហាត់ប្រាណគ្រប់គ្រាន់ បែរជាចំណាយវាធ្វើអ្វីដែលប៉ះពាល់ដល់សុខភាពទៅវិញ ។ ៧- អ្នកមានសុខភាពដ៏ល្អ តែបែរជា បំផ្លាញវាទៅលើគ្រឿងស្រវឹង, គ្រឿងញៀន ទៅវិញ ។ ៨- អ្នកជាមនុស្សប្រុសតែមានជំនាញដ៏ពូកែលើការចាក់រូប តែបែជាមិនចាប់យក ឬបែរជាមិនខំប្រឹងប្រែងអភិវឌ្ឍន៍បន្ថែមទៅវិញ ព្រោះអ្នកគិតថាវាជាការងាររបស់មនុស្សស្រី ទៅវិញ ។ ជាសរុបមកអ្នកគួរពេញចិត្តអ្វីដែលអ្នកគួរមាន ។